បណ្ដាប្រទេសបង្កើនចំណងសាមគ្គីភាព រួមសហការដើម្បីរក្សាពិភពលោកបៃតង

(VOVWORLD) -នាថ្ងៃទី១១ឧសភា សន្និសីទជំនាញ IPU តំបន់អាស៊ី-ប៉ាស៊ីហ្វីក ស្ដីអំពី៖ទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ -សកម្មភាពរបស់អ្នកតាក់តែងច្បាប់ដើម្បីអនុវត្តគោលដៅអភិវឌ្ឍន៍ចីរភាព   ដោយ IPU និងរដ្ឋសភាវៀតណាម រួមសហការរៀបចំឡើង នៅទីក្រុងហូជីមិញ។
បណ្ដាប្រទេសបង្កើនចំណងសាមគ្គីភាព រួមសហការដើម្បីរក្សាពិភពលោកបៃតង - ảnh 1បណ្ដាប្រទេសបង្កើនចំណងសាមគ្គីភាព រួមសហការដើម្បីរក្សាពិភពលោកបៃតង 

          (VOV)_ នាថ្ងៃទី១១ឧសភា សន្និសីទជំនាញ IPU តំបន់អាស៊ី-ប៉ាស៊ីហ្វីក ស្ដីអំពី៖ទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ -សកម្មភាពរបស់អ្នកតាក់តែងច្បាប់ដើម្បីអនុវត្តគោលដៅអភិវឌ្ឍន៍ចីរភាព   ដោយ IPU និងរដ្ឋសភាវៀតណាម រួមសហការរៀបចំឡើង នៅទីក្រុងហូជីមិញ។ ថ្លែងមតិក្នុងពិធី បើក  ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា៖

          “ រដ្ឋសភាវៀតណាមបានឯកភាពខ្ពស់ជាមួយ IPU អំពីខ្លឹមសាររបៀបវារះ នៃសន្និសីទជំនាញលើកនេះ។ នោះគឺ ពិភាក្សាអំពីគោលដៅអភិវឌ្ឍន៍ចីរភាព ប្រមូលផ្តុំទៅលើគោលដៅសមភាព ភេទ និងសុខភាពចំពោះបំរ៉ែបំរួលអាកាសធាតុ ពិភាក្សាអំពីការលំបាកសាកល្បង ឱកាស និងសកម្ម ភាពទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ។ក្នុងឱកាសនេះ រដ្ឋសភាវៀតណាមនឹងរួមសហការជាមួយ IPUរៀបចំពិធីប្រកាសបទដ្ឋានសំរាប់សភាវាយតំលៃការអនុវត្តគោលដៅអភិវឌ្ឍន៍ចីរភាព។នេះជាឯកសារសំខាន់ ផ្គត់ផ្គង់ព័ត៌មានចំពោះបណ្ដាគោលដៅអភិវឌ្ឍន៍ចីរភាព។”

          បន្ទាប់ពីពិធីបើក បណ្ដាអង្គសន្និសីទបានប្រមូលផ្តុំពិភាក្សាទៅលើខ្លឹមសារ៖ “ បណ្ដាគោលដៅអភិវឌ្ឍន៍ចីរភាព និងតួនាទីរបស់សភា ដើម្បីទទួលបានគោលដៅទាំអនេះ”។ ថ្លែងមតិនៅទីនេះ  លោក Nguyen The Phuong អនុរដ្ឋមន្ត្រីក្រសួងផែនការ-វិនិយោគវៀតណាម បានអោយដឹងថា៖ 

          “ យើងខ្ញុំចាត់ទុកថា៖ ដើម្បីទទួលបានគោលដៅអភិវឌ្ឍន៍ចីរភាពដល់ឆ្នាំ២០៣០ ប្រទេសនីមួយៗ ត្រូវផ្អែកទៅលើលក្ខណះជាក់ស្ដែងរបស់ខ្លួន ផ្អែកទៅលើគោលដៅអភិវឌ្ឍន៍ចីរភាពរួមចំនួន ១៧ របស់ពិភពលោក ដើម្បីកសាងកម្មវិធីធ្វើសកម្មភាពអោយសមស្រប។ត្រូវកំណត់បានអាទិភាព  ការយកចិត្តទុកដាក់របស់មុខសញ្ញាអន់ខ្សោយ ងាយរងគ្រោះក្នុងដំណើការអភិវឌ្ឍន៍៕” 

ប្រតិកម្មទៅវិញ

ផ្សេងៗ