|
បណ្ដាប្រទេសអឺរ៉ុបបង្កើនសន្តិសុខប្រឆាំងការវាយប្រហារភេរវកម្ម (EPA) |
Vovworld-នាពេលនេះ ការព្រួយបារម្ភអំពីគ្រោះអាសន្នបន្តកើតមានឡើងការ
វាយប្រហារភេរវកម្មកំពុងគ្របដណ្ដប់ទៅលើទ្វីបអឺរ៉ុប។ ប្រទេសអឺរ៉ុបជាច្រើនបាន
ដាក់សន្តិសុខក្នុងស្ថានភាពប្រកាសអាសន្នខ្ពស់បំផុត។
ប៉ូលីស្តបែលហ្ស៊ីកទើបនឹងបានដំណើរការចាប់ខ្លួនមុខសញ្ញាចំនួន១២នាក់នៅ
ទូទាំងប្រទេសនេះបន្ទាប់ពីបំផ្លាញឧបាយកលភេរវកម្មមួយរបស់មុខសញ្ញាឥស្លាម
ជ្រុលនិយមតម្រង់ទៅលើប៉ូលីស្តបែលហ្ស៊ីកនាយប់ថ្ងៃទី១៥មករា។
នាបច្ចុប្បន្នប៉ូលីស្តលើទូទាំងព្រះរាជាណាក្រអង់គ្លេសកំពុងដាក់ក្នុងស្ថានភាព
ប្រកាសអាសន្នខ្ពស់បំផុតពីមុនមកចំពោះគ្រោះអាសន្នភេរវកម្ម។ សន្តិសុខបានរឹត
បន្តឹងនៅកន្លែងមានជនហ្ស៊ីបជាច្រើនរស់នៅ។
ក្នុងបំរែបំរួលមួយទៀត ស្នងការសន្តិសុខក្នុងប្រទេសអាល្លឺម៉ង់ បានប្រកាសរក
ឃើញភ័ស្តុតាងសឲ្យឃើញថាមុខសញ្ញាបាញ់កាំភ្លើងនៅទីស្ដីការកាសែត Charie
Hebdo នៅបាំរាំងមានទំនាក់ទំនងជាមួយមុខសញ្ញាឥស្លាមជ្រុលនិយមនៅអាល្លឺម៉ង់៕