បណ្ដាប្រទេសអាស៊ីខាងកើតបង្កើនកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់
|
បណ្ដាប្រទេសអាស៊ីខាងកើតបង្កើនកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ |
(VOV)_ក្នុងក្របខ័ណ្ឌសន្និសីទរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអាស៊ាន លើកទី៤៧
និងសន្និសីទទាក់ទិននានា នៅទីក្រុងKuala Lumpur ម៉េឡេស៊ី នាថ្ងៃទី២៤ សីហា
បានប្រព្រឹត្តទៅសន្និសីទរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច នៃបណ្ដាប្រទេសអាស៊ីខាងកើត
(EAS) លើកទី៣ ។ ចូលរួមសន្និសីទនេះ មានរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនៃប្រទេស
អាស៊ានទាំង១០ និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនៃប្រទេសអូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន
កូរ៉េខាងត្បូង រុស្ស៊ី និងអាមេរិក។ គណៈប្រតិភូវៀតណាម ដឹកនាំដោយអនុរដ្ឋមន្ត្រី
ក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាម លោក Nguyen Cam Tu បានអញ្ជើញចូល
រួមសន្និសីទ។ នៅទីនេះ អង្គសន្និសីទបានផ្លាស់ប្តូរទស្សនះអំពីការអភិវឌ្ឍន៍របស់
ខឿនសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោកទាំងមូល ដែលក្នុងនោះមានការបង្កើត
សហគមន៍អាស៊ាន នាចុងឆ្នាំ ២០១៥នេះ។ បណ្ដារដ្ឋមន្ត្រីក៏បានផ្លាស់ប្តូរទស្សនះ
អំពីការបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេស EAS ទាំងឡាយ …លៗ
តាមការធ្វើស្ថិរតិរបស់អាស៊ាន ផលិតផលសរុបក្នុងស្រុក ( GDP) របស់ប្រ
ទេសនានាចូលរួម EAS បានកើនពី40 500 ពាន់លានដុល្លារអាមេរិក នាឆ្នាំ ២០១៣
និងកើនឡើង 42 000 ពាន់លានដុល្លារអាមេរិក នាឆ្នាំ២០១៤៕