បណ្ដាប្រទេសអាស៊ីអាគ្នេយ៍ចែករំលែកព័ត៍មានអំពីការអភិរក្សបេតិកភ័ណ្ឌវប្បធម៌អរូបី
|
បណ្ដាប្រទេសអាស៊ីអាគ្នេយ៍ចែករំលែកព័ត៍មានអំពីការអភិរក្សបេតិកភ័ណ្ឌវប្បធម៌អរូបី |
(VOV)_សន្និសីទអនុតំបន់ ស្ដីពីការអភិរក្សបេតិកភ័ណ្ឌវប្បធម៌អរូបី តំបន់អាស៊ីអាគ្នេយ៍ ឆ្នាំ ២០១៥ ត្រូវបានបើក នាព្រឹកថ្ងៃទី៦ តុលា នៅទីក្រុងហាណូយ ដោយ
មានការចូលរួមរបស់ដំណាងជាច្រើនរបស់ប្រទេសក្នុងតំបន់។ នេះគឺជាព្រឹត្តិការណ៍
សំខាន់ បំពេញតម្រូវការសហប្រតិតបត្តិការកាន់តែខ្ពស់នាបច្ចុប្បន្ន។ សន្និសីទនេះ
ប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃ បណ្ដាអ្នកជំនាញការនឹងចែករំលែកបទពិសោធន៍
តួនាទី សារសំខាន់នៃសហគមន៍ ក្នុងការអភិរក្សបេតិកភ័ណ្ឌវប្បធម៌អរូបីរបស់ប្រ
ទេសផ្សេងៗ។
នៅសន្និសីទលើកនេះ អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀត
ណាម លោកស្រី Dang Thi Bich Lien អះអាងថា៖វៀតណាមមោទនភាពជាច្រើន
ដោយមានឃ្លាំងបេតិកភ័ណ្ឌវប្បធម៌អរូបីដ៏សម្បូរបែប របស់ជនជាតិទាំង៥៤។ វៀត
ណាមបានខំប្រឹងប្រែងជាច្រើន ក្នុងការអភិរក្ស និងពង្រីកតំលៃបេតិកភ័ណ្ឌវប្បធម៌
អរូបី៕