បណ្ដាភាគីនៅលីប៉ីតភ្ជាប់ការចរចារ
|
បណ្ដាភាគីនៅលីប៉ីតភ្ជាប់ការចរចារ (Xinhua) |
Vovworld-នាថ្ងៃទី១៦មេសា ដំណាងរដ្ឋសភាលីប៉ី (HoR) និងមហាសន្និបាត
ប្រជាជនទូទាំងប្រទេស បានតភ្ជាប់ការចរចារនៅទីក្រុង Skhirat ប្រទេសម៉ារក
សំដៅបង្កើតរដ្ឋាភិបាលសាមគ្គីភាពមួយដើម្បីដោះស្រាយវិបត្តិនយោបាយនា
បច្ចុប្បន្ន។ បេសកជនពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក
Bernadino Leon បានដំណើរការចរចារដោយឡែកជាមួយគណៈប្រតិភូនីមួយៗ។
មុននោះលោក Leon ក៏ដាស់តឿនភាគីនានាបង្ហាញភាពទន់ភ្លន់សំដៅទទួលបាន
កិច្ចព្រមព្រៀងបង្កើតរដ្ឋាភិបាលសាមគ្គីភាពជាតិ។
អ្នកនាំពាក្យរបស់ HoR Issa Abdelkayoum បានអះអាងថា HoR កំពុងខំប្រឹង
ប្រែងទាក់ទងដោយសកម្ម ទន្ទឹមនឹងនោះចោទប្រកាន់ភាគីប្រឆាំងកំពុងស្វែងរក
វិធានការអូសបន្លាយពេលវេលា៕