បណ្ដាមន្ត្រីកិច្ចការបរទេសជាន់ខ្ពស់របស់សាធារណះរដ្ឋប្រជាធិបតេយ្យប្រជាមានឹតកូរ៉េ និងអាមេរិកបានមានជំនួបសន្ទនា
(VOVworld) –នាថ្ងៃទី 23 កុម្ភះ បណ្ដាមន្ត្រីកិច្ចការបរទេសជាន់ខ្ពស់របស់សាធារណះរដ្ឋប្រជាធិបតេយ្យប្រជាមានឹតកូរ៉េ និងអាមេរិកបានមានជំនួបសន្ទនានៅទីក្រុងប៉េកាំងរបស់ចិន។ នេះគឺជាជំនួបសន្ទនាលើកដំបូងរវាងប្រទេសទាំងពីរ ចាប់ពីពេលថ្នាក់ដឹកនាំរបស់ សាធារណះរដ្ឋប្រជាធិបតេយ្យប្រជាមានឹតកូរ៉េ Kim Jong il ទទួលមរនភាព នាខែធ្នូ ឆ្នាំ ២០១១មក។ ភាគីទាំងពីរមានគំរោងចរចារអំពីបណ្ដាបញ្ហារំសាយអាវុធនុយគ្លេអ៉ែ មិនរីកសាយអាវុធនុយគ្លេអ៉ែ និងជំនួយមនុស្សធម៏។ ក្រៅពីនោះ វ៉ាស៊ីនតោន ក៏ដាក់គោលដៅស្វែងរកដំណោះស្រាយដើម្បីចាប់ផ្តើមវង់ចរចារ៦ភាគីឡើងវិញអំពីកម្មវិធីនុយគ្លេអ៉ែរបស់ព្យូងយ៉ាង។
|
បេសកកជនពិសេសរបស់អាមេរិកថ្លែងមតិមុនពេលជួបសន្ទនារវាងអាមេរិកជាមួយព្យូងយ៉ាង(http://vnexpress.net) |
នាពេលនោះ ទីភ្នាក់ងារសារព័តមាន Yonhap បានអោយដឹងថា៖ កូរ៉េខាងត្បូងអនុម័តលើខ្ទង់ជំនួយមនុសុ្សធម៏របស់បណ្ដាអង្គការស៊ីវិលចំពោះ សាធារណះរដ្ឋប្រជាធិបតេយ្យប្រជាមានឹតកូរ៉េ។ បន្ទាប់ពីពេលមានការសេចក្ដីសម្រេចអនុម័តពោលខាងលើ អង្គការផ្តល់ជំនួយចំនួន២ របស់កូរ៉េខាងត្បូងគឺ Nanum International និងមូលនិធិ Eugene Bell បានមានផែនការផ្ទេរប្រគល់បណ្ដាសម្ភារះសុខាភិបាលអោយ សាធារណះរដ្ឋប្រជាធិបតេយ្យប្រជាមានឹតកូរ៉េ ៕