បណ្ដាសកម្មភាពក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ទិវានារីអន្តរជាតិ
|
បណ្ដាសកម្មភាពក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ទិវានារីអន្តរជាតិ |
(VOV)_ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី១០៦ឆ្នាំ ទិវានារីអន្តរជាតិ (ថ្ងៃ
ទី៨មិនា) និង៣០ឆ្នាំប្រគល់រង្វាន់ Kovalevskaia សម្ព័ន្ធសមាគមនារីវៀតណាមនឹង
រៀបចំសកម្មភាពជាក់ស្ដែងជាច្រើន ក្នុងខែមិនា ឆ្នាំ២០១៦។ ពិធីរំលឹកខួបអនុស្សាវ
រីយ៍លើកទី៣០ទិវារង្វាន់ Kovalevskaia និងពិធីប្រគល់រង្វាន់ Kovalevskaia ឆ្នាំ ២០១៥
នឹងប្រព្រឹត្តទៅនាថ្ងៃទី៦មិនា ដើម្បីលើកសរសើរ និងលើកទឹកចិត្តបណ្ដាអ្នកវិទ្យា
សាស្ត្រនារីខំប្រឹងប្រែង រួមវិភាគទានចំពោះការអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា
របស់ប្រទេសជាតិ ក្នុងដំណាក់កាលជំរុញខ្លាំងឧស្សាហូបនីយកម្ម ទំនើបភាវូបនី
យកម្មប្រទេសជាតិ វាយតំលៃនិងកត់សម្គាល់នូវបណ្ដាការរួមវិភាគទានរបស់
បណ្ដាបញ្ញាវន្តនារី សមូហភាព បុគ្គល អ្នកវិទ្យាសាស្ត្រនារី ដែលទទួលបានរង្វាន់ Kovalevskaia ចំពោះប្រទេសជាតិ ចលនានារីនិងជំរុញសមភាពភេទក្នុងរយៈពេល
៣០ឆ្នាំកន្លងទៅ។
នាថ្ងៃទី៧ មិនា សារមន្ទីរនារីវៀតណាម នឹងរៀបចំការតាំងពិព័រណ៌៖ទប់ទល់
នឹងគ្រោះធម្មជាតិ-រឿងនិទានអំពីនារី។ ជាពិសេស ក្នុងខែមិនា នឹងប្រព្រឹត្តទៅសកម្ម
ភាពនៃខែសៀវភៅនារីនៅទីក្រុងហាណូយ និងទីក្រុងហូជីមិញផងដែរ៕