បណ្ដាសកម្មភាពជួយជ្រោមជ្រែងខែធ្វើសកម្មភាពដើម្បីកុមារ
|
បណ្ដាសកម្មភាពជួយជ្រោមជ្រែងខែធ្វើសកម្មភាពដើម្បីកុមារ(TTXVN) |
(VOV)_ធ្វើសកម្មភាពដើម្បីសង្គមមួយគ្មានអំពើរហឹង្សារ មិនរំលោភទៅលើកុមារ
នេះគឺជាប្រធានបទនៃពិធីបំផុសខែធ្វើសកម្មភាពដើម្បីកុមារ នៅខេត្ត Dien Bien នា ថ្ងៃទី ២៨ ឧសភា។ នេះគឺជាសកម្មភាពដើម្បីលើកកំពស់ចំណេះដឹង ការទទួលខុស ត្រូវរបស់សង្គមទាំងមូល ក្នុងការការពារនិងថែទាំកុមារ ពិសេសគឺបណ្ដាកុមារនៅក្នុង គ្រួសារក្រីក្រ កុមារជនជាតិភាគតិចនៅតំបន់ឆ្ងាយដាច់ស្រយាលនៅក្នុងខេត្ត Dien
Bien។ នៅទីនេះ ថ្នាក់ដឹកនាំខេត្តបានប្រគល់ជូនអំណោយជាង៥០ចំណែក និង អាហាររូបករណ៍ចំពោះបណ្ដាប្អូនៗកុមារមានស្ថានភាពលំបាក ឈានឡើងក្នុងការ
សិក្សារស្រាវជ្រាវ។
នៅខេត្ត Hung Yen ( ភាគខាងជើងវៀតណាម) បណ្ដាសកម្មភាពក្នុងខែធ្វើ សកម្មភាពដើម្បីកុមារ នឹងប្រមូលផ្តុំចូលក្នុងការកសាងបរិយាកាសរស់នៅ១ ប្រកបដោយសុវត្ថិភាព តម្លាភាព និងស្និទ្ធិស្នាលសំរាប់កុមារ ជួយឧបត្ថម្ភ ជូនអំណោយ ផ្តល់អាហាររូបករណ៍ សំរាប់កុមារមានស្ថានភាពលំបាកពិសេស
…ជាដើម។
នាថ្ងៃទី ២៨ ឧសភា គណ៉កម្មាធិការប្រជាជនខេត្ត Phu Yen (ភាគកណ្ដាលវៀត ណាម) បានរៀបចំពិធីបំផុសខែធ្វើសកម្មភាពដើម្បីកុមារ ឆ្នាំ ២០១៤។ តាមនោះ ខេត្តនឹងខំប្រឹងប្រែងក្នុងឆ្នាំ២០១៤នេះ មានឃុំ សង្កាត់ទីរួមស្រុក ចំនួន៩៨% បាន
ទទួល ស្គាល់មានបទដ្ឋានសមស្របជាមួយកុមារ កុមារអាយុក្រោម៦ឆ្នាំ១០០% មាន ប័ណ្ណធានារ៉ាប់រងសុខាភិបាល…ល។
ក៏នាថ្ងៃនេះដែរ នៅទីក្រុង Da Nang សមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ Dioxin ទីក្រុង Da Nang រៀបចំជំនួបប្រាស្រ័យ និងជូនអំណោយចំពោះកុមារ ជាជន រងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ Dioxin ផងដែរ៕