បណ្ដាសកម្មភាពទទួលនិទាឃរដូវឆ្នាំ២០១៣

(VOV)_នៅសល់តែ២ថ្ងៃទៀត គឺដល់បុណយ្យតេតប្រពៃណីជាតិវៀតណាម។
 បណ្ដា​សកម្មភាពអំណរសាទរនិទាឃរដូវថ្មី កំពុងប្រព្រឹត្តទៅដ៏ផុលផុស សប្បាយរីក​រាយនៅលើគ្រប់ទិសទីក្នុងទូទាំងប្រទេសវៀតណាម។

បណ្ដាសកម្មភាពទទួលនិទាឃរដូវឆ្នាំ២០១៣ - ảnh 1
វិថីផ្កា Nguyen Hue (internet)

          នាយប់ថ្ងៃទី ៧ កុម្ភះ នៅវិថីផ្កា Nguyen Hue និងពិធីបុណ្យវិថីសៀវភៅទី​ក្រុង​
ហូជីមិញ ​ត្រូវបានបើក។ ឆ្នាំ ២០១៣នេះ ជាឆ្នាំគូសសញ្ញាខួបអនុស្សាវរីយ៍ លើក​ទី 
១០ ​ទិវារៀបចំព្រឹត្តិការណ៍វិថីផ្កា Nguyen Hue ដោយប្រធានបទ÷ បេះដូងវៀត​ណាម។ ​វិថីផ្កាឆ្នាំនេះ មានចំណុចពិសេសថ្មីជាច្រើន សំដៅផ្សាយសារសាមគ្គី​ភាព ​ស្ងើចសរ
សើរ ប្រពៃណីដ៏អង់អាចក្លាហាន ត្រចះត្រចង់ របស់វៀតណាម។ ​លោក Le Hoang
Quan សមាជិកមជ្ឈឹមបក្ស និងជាប្រធានគណះកម្មាធិការ​ប្រជាជនទីក្រុងហូជីមិញ បានអោយដឹងថា÷

          “ ក្នុងរយះពេល ១០ឆ្នាំកន្លងទៅ វិថីផ្កា Nguyen Hue បានក្លាយ​ទៅជា​ចំណុច
វប្បធម៌ រួមរបស់ទីក្រុង។ វិថីផ្កាបានបង្ហាញនូវទឹកចិត្តនិងមនោសញ្ចេតនា​របស់ប្រ
ជាជន ទីក្រុង មកដល់ជនរួមជាតិក្នុងទូទាំងប្រទេស និងជនវៀតណាមនៅឯបរ
ទេសទៀតផង៕​”

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ