បណ្ដាសកម្មភាពភេរវកម្មកំពុងកើនឡើង ក្នុងរយះពេលថ្មីៗនេះនៅស៊ីរី
(VOV) /  
|
បណ្ដាសកម្មភាពភេរវកម្មកំពុងកើនឡើង ក្នុងរយះពេលថ្មីៗនេះ នៅស៊ីរី(http://vietnamnet.vn) |
ប្រធានាធិបតីស៊ីរី Bashar Al_Assad នាថ្ងៃទី 29 ឧសភា បានមានជំនួបជាមួយបេស
កជន ពិសេសរួម របស់អង្គការសហប្រជាជាតិ និងសម្ព័ន្ធអារ៉ាប Kofi Annan ដើម្បី
ពិភាក្សា អំពីសភាពការណ៍ នាបច្ចុប្បន្ន នៅប្រទេសនេះ។ នៅជំនួបនេះ បេសកជន
ពិសេស Kofi Annan បានសង្កត់ធ្ងន់ “ស្មារតីសកម្ម”របស់កិច្ចសហប្រតិបត្តិការ រវាង រដ្ឋាភិបាលស៊ីរី ជាមួយបណ្ដាអ្នកសង្កេតការនៃអង្គការសហប្រជាជាតិ ដែលទើបតែ ចាប់ផ្តើមបេសកកម្មរបស់ខ្លួននៅប្រទេសនេះ។ ប៉ុន្តែ លោក Kofi Annan ក៏បានសម្ដែង នូវទស្សនះដ៏ស្មោះត្រង់ថា៖ ផែនការ 6 ចំណុច នឹងមិនអាចទទួលបាន ជោគជ័យបាន ទេ ប្រសិនបើ មិនមានបណ្ដាការបោះជំហានជាក់ស្ដែងពីភាគីស៊ីរី ដើម្បីរាំងស្កាត់អំពើ
ហឹង្សារ។
រីឯខ្លួនវិញ ប្រធានាធិបតីស៊ីរី Bashar Al_Assad បានចាត់ទុកថា៖ ផែនការ 6 ចំណុច ដែលលោក Kofi Annan លើកឡើងនេះ អាចទទួលបានជោកជ័យឬទេ? គឺចំណុះចូទៅលើការរាំងស្កាត់បណ្ដាសកម្មភាពភេរវកម្ម ក៏ដូចជា បណ្ដាការសន្យាពីបណ្ដាប្រទេសអាណាព្យាបាលអោយបណ្ដាក្រុមភេរវជនប្រដាប់អាវុធ។ សេចក្ដី ប្រកាសនេះ បានធ្វើឡើង ក្នុងសភាពការណ៍ ដែលបណ្ដាសកម្មភាពភេរវកម្មកំពុង
កើនឡើង ក្នុងរយះពេលថ្មីៗនេះ នៅខេត្តមួយចំនួនរបស់ស៊ីរី៕
-VOV