បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ លើកទី ៨៧ ទិវាសារព័តមានបដិវត្តន៍វៀតណាម
(VOV) /  
ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ លើកទី ៨៧ ទិវា សារព័តមានបដិវត្តន៍វៀត
ណាម ( ថ្ងៃទី ២១ មិថុនា ឆ្នាំ ១៩២៥ -ថ្ងៃទី ២១មិថុនា ឆ្នាំ ២០១២) សមាគមអ្នកកាសែតនៃបណ្ដាដំបន់ ក្នុងទូទាំងប្រទេស បានរៀបចំបណ្ដាសកម្មភាពជាក់ស្ដែង ជាច្រើន។
ខេត្ត Yen bai រៀបចំការជួបមុខ ជាមួយបណ្ដាអ្នកកាសែតមជ្ឈឹម និងដំបន់ ដែលកំពុងធ្វើសកម្មភាពក្នុងភូមិសាស្ត្រខេត្ត និងរៀបចំពិធីប្រគល់រង្វាន់សារព័ត៍មាន ឆ្នាំ ២០១២
របស់ខេត្ត។ ថ្នាក់ដឹកនាំគណះកម្មាធិការបក្ស គណះកម្មាធិការប្រជាជនខេត្ត Yen Bai បានជូនពរបណ្ដាអ្នកកាសែត ក្នុងភូមិសាស្ត្រខេត្ត ទន្ទឹមនឹងនោះកត់សម្គាល់នូវបណ្ដាការរួមវិភាគទានដ៏ធំធេញ របស់សារព័តមានបដិវត្តន៍ Yen Bai ក្នុងបុព្វហេតុផ្លាស់ប្តូរថ្មី ឆ្លងកាត់លើការលំបាក ដើម្បីការអភិវឌ្ឍន៍ របស់ខេត្តព្រៃភ្នំមួយ។
ក៏ក្នុងឪកាសខួបអនុស្សាវរីលើកទី៨៧ទិវាសារព័ត៏មានបដិវត្តន៍វៀតណាមដែរ អ្នកយកព័ត៏មាននៃវិទ្យុសំលេងវៀតណាមបានធ្វើបទសម្ភាសជាមួយអនុប្រធានគណះកម្មាធិការឃោសនាអប់រំមជ្ឈឹម Nguyen The Kyអំពីការអភិវឌ្ឍន៍នៃខឿន
សារព័ត៏មាន បដិវត្តន៍វៀតណាម ពិសេសគឺក្នុងដំណាក់កាលផ្លាសប្តូរថ្មីប្រទេសជាតិ។
“ក្នុងរយះពេលជាង២០ឆ្នាំដំណើការផ្លាស់ប្តូរថ្មីសារព័ត៍មានរបស់យើងបានរិកធំ
ធាត់យ៉ាងខ្លាំងទាំងអំពីបរិមាណស្ថាប័ន្ធសារព័ត៍មានចំនួនអ្នកសារព័ត៍មាននឹងបណ្តាប្រភេទសារព័ត៍មាន។ការរួមវិភាគទានរបស់សារព័ត៍មានត្រូវបានបក្សរដ្ឋវាយតំលៃខ្ពស់។ខឿនសារព័ត៍មានវៀតណាមគឺជាខឿនសារព័ត៍មានបដិវត្តន៏ សារព័ត៍មានរបស់ប្រជាជន ដើម្បីប្រជាជនបំរើ។នាឆ្នាំ២០០៧យើងតភ្ជាប់បណ្តាញអ៊ីនធើណិត តែដល់ឥឡូវនេះប្រជាជនចំនួនជាង៣៥%បានប្រើប្រាស់ អ៊ីនធើណិត។នេះជាតួរលេខគួរឲ្យកត់សំគាល់”។
លោកNguyen The Kyសង្កត់ធ្ងន់ថា៖ក្នុងដំណាក់កាលនាបច្ចុប្បន្នសារព័ត៍មានបដិវត្តន៏វៀតណាមត្រូវការផ្សាយព័ត៍មានដោយឆាប់ៗទាន់ពេលវេលា មានប្រយោជន៏ដើម្បីបំរើតំរូវការមិត្តអ្នកអានក្នុងនឹង
ក្រៅប្រទេស៕
-VOV