បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី១០០ទិវាកំណើត អតីតប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី Pham Hung
(VOV) /  
|
ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី១០០ទិវាកំណើតអតីតប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី Pham Hung (http://nguyentandung.biz) |
នាព្រឹកថ្ងៃទី ១១ មិថុនា នៅខេត្ត Vinh Long (ភាគខាងត្បូងវៀតណាម) គណះ
កម្មាធិការ មជ្ឈឹមបក្សកម្មុយនីស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលនៃ សាធា រណះរដ្ឋ សង្គមនិយមវៀតណាម គណះកម្មាធិការមជ្ឈឹមរណះសិរ្យមាតុភូមិវៀត
ណាម និងខេត្ត Vinh Long បានរៀបចំដ៏មហោឡារឹក ពិធី រំលឹកខួបអនុស្សាវរីយ៍
លើកទី ១០០ទិវា កំណើតអតីតប្រធាន ក្រុមប្រឹក្សារដ្ឋមន្ត្រី Pham Hung (ថ្ងៃទី១១មិថុនា
ឆ្នាំ១៩១២ -ថ្ងៃទី១១ មិថុនា ឆ្នាំ២០១២) ។ ចូលរួមពិធីនេះមាន នាយករដ្ឋមន្ត្រីវៀតណាម
លោក Nguyen Tan Dung អតីតប្រធានរដ្ឋវៀតណាម លោក Nguyen Minh Triet អតីត នាយករដ្ឋមន្ត្រី Phan Van Khai អតីតប្រធានរដ្ឋសភា Nguyen Van An រួមជាមួយថ្នាក់
ដឹកនាំ នៃបណ្ដាក្រសួង ផ្នែក ស្ថាប័នមជ្ឈឹម បណ្ដាអ្នកបដិវត្តន៍ជើងចាស់ និងដំណាង
ប្រជាជនខេត្ត Vinh Long គ្រប់ស្រទាប់ ។ ថ្លែងមតិនៅពិធីនេះ នាយករដ្ឋមន្ត្រី Nguyen
Tan Dung បានអះអាងថា៖ អតីតប្រធាន ក្រុមប្រឹក្សារដ្ឋមន្ត្រី Pham Hung ជាថ្នាក់ដឹកនាំ
មួយរូប ក្នុងចំណោមបណ្ដាថ្នាក់ដឹកនាំដ៏ឆ្នើម គំរូ មានទស្សនវិស័យ ត្រឹមត្រូវនិង ជ្រាល
ជ្រៅ របស់បក្ស រដ្ឋ និងបដិវត្តន៍វៀតណាម។ នាយករដ្ឋមន្ត្រី Nguyen Tan Dung ក៏បាន
អះអាងនូវការប្តេជ្ញាចិត្ត ដើរតាមមាគារិ៍ដែលបក្សកម្មុយនីស្តវៀតណាម និងលោកប្រ
ធានហូជីមិញបានជ្រើសរើស បន្តការបោះជំហានរបស់បណ្ដាថ្នាក់ដឹកនាំបដិវត្តន៍ និង
អតីតប្រធាន ក្រុមប្រឹក្សារដ្ឋមន្ត្រី Pham Hung ។ ក្រោយរយះពេលជាង ២៥ ឆ្នាំអនុវត្ត បុព្វ
ហេតុ ផ្លាស់ប្តូរថ្មី វៀតណាមដណ្ដើមបានបណ្ដាសមិទ្ធផលដ៏ធំធេញ និងមានអត្ថន័យ
ប្រវត្តិសាស្ត្រ កិត្យានុភាព និងតួនាទីរបស់វៀតណាមលើឆាកអន្តរជាតិត្រូវបានលើក
កំពស់ បង្កើតបុព្វបទដើម្បីអភិវឌ្ឍន៏ខ្លាំងជាង ក្នុងដំណាក់កាលថ្មី។ នាយករដ្ឋមន្ត្រី
Nguyen Tan Dung បានសង្កត់ធ្ងន់ថា៖
“អតីតប្រធាន ក្រុមប្រឹក្សារដ្ឋមន្ត្រី Pham Hung ជានិច្ចកាលជាយុទ្ធជនបដិវត្តន៍
អំណត់ ព្យាយាម ស្មោះត្រង់ចំពោះបុព្វហេតុបដិវត្តន៍ ត្រៀមខ្លួនជាស្រេចតស៊ូ ដើម្បី
ឯករាជ សេរីភាព របស់មាតុប្រទេស ដើម្បីសុភមង្គលរបស់ប្រជាជន ដែលត្រូវបាន
ហ្វឹកហាត់ពីការពិតជាក់ស្ដែងបដិវត្តន៍។ ជាមួយចំណេះដឹងដ៏ទំលំទូលាយ អតីត
ប្រធាន ក្រុមប្រឹក្សារដ្ឋមន្ត្រី Pham Hung បានរួមវិភាគទានដ៏សែនសំខាន់ចូលក្នុង បុព្វហេតុកសាងគោលការណ៍ គោលមាគារិ៍របស់បក្ស ច្បាប់របស់រដ្ឋ និងអនុវត្តការ ច្នៃប្រឌិតថ្មីចូលក្នុងការតស៊ូចំនួនពីរ របស់ប្រជាជាតិ ក៏ដូចជា ក្នុងបុព្វហេតុកសាង និងការពារមាតុប្រទេស៕”
-VOV