ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ លើកទី 122 ទិវាកំណើតលោកប្រធានហូជីមិញ (ថ្ងៃទី 19 ឧសភា ឆ្នាំ 1890- ថ្ងៃទី 19 ឧសភា ឆ្នាំ 2012) នាព្រឹកថ្ងៃទី 18 ឧសភា គណះប្រតិភូ បក្ស រដ្ឋ រណះសិរ្យមាតុភូមិវៀតណាម បានទៅដាក់កម្រងផ្កា គោរព វិញ្ញាណក្ខ័ន្ធ លោកប្រធានហូជីមិញ នៅទីក្រុងហាណូយ។ ចូលរួមពិធីគោរព វិញ្ញាណក្ខ័ន្ធនេះ មានអគ្គលេខាបក្ស កម្មុយនីស្ត Nguyen Phu Trong ប្រធានរដ្ឋ
Truong Tan Sang នាយករដ្ឋមន្ត្រី Nguyen Tan Dung ប្រធានគណះ កម្មាធិការ រណះសិរ្យមាតុភូមិវៀតណាម Huynh Dam រួមជាមួយបណ្ដាអតីតថ្នាក់ដឹកនាំជាន់ខ្ពស់ របស់បក្ស និងរដ្ឋវៀតណាម។
|
គណះប្រតិភូ បក្ស រដ្ឋ រណះសិរ្យមាតុភូមិវៀតណាម បានទៅដាក់កម្រងផ្កា
គោរពវិញ្ញាណក្ខ័ន្ធ លោកប្រធានហូជីមិញ (http://www.tienphong.vn) |
នាព្រឹកថ្ងៃនេះដែរ គណះប្រតិភូ គណះកម្មាធិការយោធាមជ្ឈឹម និងក្រសួងការពារប្រទេស គណះប្រតិភូ បក្សភាគនគ៍បាលមជ្ឈឹម និងក្រសួងនគបាល គណះ
ប្រតិភូគណះកម្មាធិការបក្សទីក្រុង ក្រុមប្រឹក្សាប្រជាជន គណះកម្មាធិការប្រជាជនទីក្រុងហាណូយ ក៏បានចូល គោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញដែរ។
នាព្រឹកថ្ងៃទី 18 ឧសផា នៅទីក្រុងហូជីមិញ បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍
លើកទី 122 ទិវាកំណើតលោកប្រធានហូជីមិញ និងស្ងើចសរសើរ បណ្ដាបុគ្គលដែលបង្កើតស្នាដៃឆ្នើម ក្នុងចលនា រៀនសូត្រ និងធ្វើតាមគំរូ សីលធម៍ លោកប្រធាន
ហូជីមិញ។ ថ្លែងមតិនៅទីនេះ លោក Nguyen Van Dua លេខារងអចិន្ត្រៃយ៍គណះកម្មាធិការបក្ស ទីក្រុងហូជីមិញ បានរំលឹកឡើងវិញនូវជីវិត បុព្វហេតុបដិវត្ត និងបណ្ដាគុ
ណូបការះ ដ៏ធំធេញរបស់លោកប្រធានហូជីមិញ ចំពោះប្រជាជាតិវៀតណាម និងប្រជាជាតិដែលត្រូវសង្កត់សង្កិន លើពិភពលោក។ ក្នុងរយះពេលកន្លងទៅ ទីក្រុងហូ
ជីមិញបានខំប្រឹងប្រែងរួមជាមួយ ប្រទេសទាំងមូល កសាងប៉ុព្វហេតុ ឧស្សាហូបនី
យកម្ម ទំនើបភាវូបនីយកម្ម។ ថ្លែងមតិនៅទីនេះ លោក Nguyen Van Dua បានអោយ
ដឹងថា៖
“រៀនសូត្រ និងធ្វើតាមគំរូ សីលធម៏ លោកប្រធានហូជីមិញ ក្នុងការអនុវត្ត សេចក្ដី
សម្រេចចិត្ត សន្និបាតមជ្ឈឹម លើកទី 4 កម្មាភិបាលម្នាក់ៗ បក្ខជនម្នាក់ៗ របស់ទីក្រុង បានស្វ័យទិតៀន ជំនះពុះពារលើបណ្ដាគុណវិបត្ត របស់ខ្លួន របស់ស្ថាប័នខ្លួន។ ”
នាថ្ងៃនេះដែរ នៅទីក្រុង Da nang (ភាគកណ្ដាលវៀតណាម )បានប្រព្រឹត្តិទៅការតាំងពិពណ៍៖ លោកប្រធានហូជីមិញ ជាមួយបញ្ហាកសាង និងកែសម្រួលបក្ស។ ការតាំងពិពណ៍លើកនេះ បានតាំងបង្ហាញឯកសារ រូបភាពចំនួន 140 ឧទ្ទេសនាមអំពីបណ្ដាគុណូបការះដ៏ធំធេញ របស់លោកប្រធានហូជីមិញ ក្នុងការកសាង និង ហាត់ពត់លត់ដំ បក្ស កម្មុយនីស្តវៀតណាម ប្រកបដោយខ្លាំងមាំមួន ក្នុងដំណាក់កាលនិមួយៗ
។ ខេត្ត Binh Thuan រៀបចំ សិក្ខាសាលា ដោយប្រធានបទ៖ បញ្ញាជន Binh Thuan ធ្វើតាមគំរូ សីលធម៍ និង រចនាបថ លោកប្រធានហូជីមិញ។
ក្នុងឱកាសនេះដែរ នៅទីក្រុងវៀងច័ន្ទ (ឡាវ) បានបើកមហោស្រព សម្ដែងសិល្បះ សហគមជនវៀតណាម នៅទូទាំងប្រទេសឡាវ។ ថ្ឡែងមតិនៅទីនេះ លោក Ta
Minh Chau ឯកអគ្គរដ្ឋទូតវៀតណាម នៅឡាវ បានរំលឹកឡើងវិញ អំពីជីវិតនិងបុព្វហេតុបដិវត្តន៍ របស់លោកប្រធានហូជីមិញ ។
មុននេះ នាថ្ងៃទី 17 ឧសភា នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅ ពិធីប្រគល់រង្វាន់សរសេរ អំពីការរៀនសូត្រ និងធ្វើតាមគំរូ សីលធម៍លោកប្រធានហូជីមិញ។ ក្នុងចំណោមវណ្ណកម្មចំនួន700វណ្ណកម្មចូលរួមការប្រឡងលើកនេះ គណះចាត់តាំងបានជ្រើរើសវណ្ណកម្មចំនួន 19 ដើម្បីប្រគល់ជូនរង្វាន់ ក្នុងនោះ រង្វាន់លេខមួយ 1រង្វាន់ រង្វាន់លេខពីរ 3 រង្វាន់ រង្វាន់លេខបី 5 រង្វាន់ និងរង្វាន់លើកទឹកចិត្តចំនួន 10
រង្វាន់។ អ្នកកាសែត Uong Thai Bieu អ្នកនិពន្ធដែលទទួលបានរង្វាន់លេខពីរ ជាមួយវណ្ណកម្ម៖ “អ្នកវិទ្យាសាស្ត្រ ធ្វើអស់ពីកម្លាំងកាយចិត្ត ដើម្បីប្រជាជន”បាន
អោយដឹងថា៖
“កំលាំងសុះសាយ របស់បណ្ដាតួអង្គ ដែលការប្រឡងលើកនេះរកឃើញ បានស្ងើចសរសើរ ដោយបណ្ដាអត្ថបទសរសេរគឺធំទូលាយណាស់។ ខ្ញុំចាត់ទុកថា អត្ថន័យរបស់ការប្រឡង់ គឺវាស្ថិតនៅផ្នែកក្រោយរបស់វា ផ្នែកដែលជះឥទ្ធិពលរបស់ការប្រឡង។”
|
ពិធីបុណ្យភូមិ Sen នៅខេត្ត Nghe An (ភាគកណ្ដាលវៀតណាម) (http://www.chothuexe.cc) |
នៅខេត្ត Nghe An (ភាគកណ្ដាលវៀតណាម) ស្រុកកំណើតរបស់លោកប្រធានហូជីមិញ បានប្រព្រឹត្តទៅ ពិធីបុណ្យភូមិ Sen ក្នុងរយះពេល ៣ថ្ងៃ គឺពីថ្ងៃទី 17ដល់ ថ្ងៃទី
19 ឧសភា។ លោក Cao Dang Vinh នាយកមន្ទីរវប្បធម៍ កីឡា និងទេសចរណ៏ Nghe An បានអោយដឹងថា៖
”រំលឹកខួបអនុស្សវរីយ៍ លើគទី 122 ទិវាកំណើតលោកប្រធានហូជីមិញ នារសៀលថ្ងៃនេះ យើងខ្ញុំរៀបចំពិធីថ្វាយផ្កា អុជធូប រាយការណ៍អំពីបណ្ដាស្នាដៃនានា ចំពោះ
លោកប្រធាន។ ក្នុងរយះពេលខាងមុខ នឹងប្រព្រឹត្តិទៅសកម្មភាពកីឡា មួយចំនួន ពិសេសគឺ មានការរៀបចំដ៏មហោស្រព៖”សំនៀងភូមិ Sen” ។”