បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី១២២ទិវាកំណើតលោកប្រធានហូជីមិញ
(VOV) /  
|
បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី១២២ទិវាកំណើតលោកប្រធានហូជីមិញ (http://baolaichau.vn/) |
ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ លើកទី 122 ទិវា កំណើតលោកប្រធានហូជីមិញ
(ថ្ងៃទី ១៩ ឧសភា ឆ្នាំ ១៨៩០ -ថ្ងៃទី ១៩ ឧសភា ឆ្នាំ ២០១២) នាថ្ងៃទី ១៦ ឧសភា
ខេត្ត lai Chau រួមសហការជាមួយ សាលាសភាបណ្ឌិតនយោបាយ រដ្ឋបាលជាតិហូជីមិញ បានរៀបចំសិក្ខាសាលា ៖ បក្សភាគ ប្រជាជន បណ្ដាជនជាតិ Lai Chau ធ្វើតាមពាក្យទូន្មានរបស់លោកប្រធានហូជីមិញ ក្នុងសំបុត្រផ្ញើជូនជនរួមជាតិ និងកម្មា
ភិបាល lai Chau ។ បណ្ដារបាយការណ៏ នៅសិក្ខាសាលា បានអះអាងថា៖រយះពេល ៦០ឆ្នាំបានកន្លងផុតទៅហើយ ប៉ុន្តែ បណ្ដាខ្លឹមសារ ទស្សនះ សេចក្ដីផ្តែផ្តាំរបស់លោកប្រធានហូជីមិញ ចំពោះ ជនរួមជាតិ និងកម្មាភិបាល lai Chau ជានិច្ចកាលមានតំលៃ និង មានអត្ថន័យប្រវត្តិសាស្ត្រដ៏ធំធេង។ ក្នុងដំណាក់កាលនាបច្ចុប្បន្ន បក្សភាគ និងប្រជាជន បណ្ដាជនជាតិខេត្ត Lai Chau នឹងបន្តជំរុញយ៉ាងខ្លាំងការរៀនសូត្រ គំរូ
សីលធម៏ និងធ្វើតាម សតិអារម្មណ៏ លោកប្រធានហូជីមិញ តាមស្មារតីសារាចរ
របស់ការិយាល័យនយោបាយ នីតិកាលទី ១១។
នាយប់ថ្ងៃទី ១៦ ឧសភា នៅស្រុក Dinh Hoa ( ខេត្ត Thai Nguyen ភាគខាងជើងវៀតណាម) បានប្រព្រឹត្តិទៅ កម្មវិធី៖ តាមស្នាមជើងលោកប្រធានហូជីមិញ ត្រឡប់
មកដំបន់សុវត្ថិភាព Thai Nguyen ពិធីស្ងើចសរសើរយុវជនឆ្នើម ធ្វើតាមពាក្សទូន្មាន របស់លោកប្រធានហូជីមិញ ជាដើម៕
-VOV