បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ទិវាចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស
(VOV)_ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ លើកទី ៤០ ទិវាចុះហត្ថលេខាលើកិច្ច ព្រមព្រៀងទីក្រុងប៉ារីស នៅវៀតណាមបានប្រព្រឹត្តទៅសកម្មភាពជាច្រើន ដ៏មហោ
ឡារឹក។ពិធីមិទ្ទីញថ្នាក់រដ្ឋ ដែលបានរៀបចំឡើងនៅរដ្ឋធានីហាណូយ ដោយមានការ ចូលរួមរបស់បណ្ដាថ្នាក់ដឹកនាំ បក្ស រដ្ឋ បណ្ដាកាក្សិលសាក្សីប្រវត្តិសាស្ត្រ បណ្ដាមិត្ត
ភក្តិ អន្តរជាតិដែលបានគាំទ្រវៀតណាមក្នុងការចរចារអំពីកិច្ជព្រមព្រៀងទីក្រុងប៉ារីស។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានលើកច្បាស់ ថា÷ កិច្ចព្រមព្រៀងទីក្រុងប៉ារីស ជាប្រភពកម្លាំងលើកទឹកចិត្តដ៏ធំធេង ចំពោះប្រជាជន ស្នេ ហារសន្តិភាព និងយុត្តិធម៌លើពិភពលោក ជាជ័យជំនះកំពូលលើរណសិរ្យការទូ ត
របស់ វៀតណាម ក្នុងដំណាកកាលប្រឆាំងចក្រព័ក្តអាមេរិក សង្គ្រោះជាតិ។ ប្រធាន
រដ្ឋក៏បាននាំចេញមេរៀនធំចំនួន៥ ពីសន្និសីទទីក្រុងប៉ារីស និង កិច្ចព្រមព្រៀងទីក្រុង
ប៉ារីស។ នោះគឺមេរៀនអំពីការដឹកនាំដ៏ឈ្លាសវៃរបស់បក្ស រក្សាររឹងមាំគោលមាការកិច្ច ការបរទេសឯករាជ ម្ចាស់ការ អនុវត្តប្រកបដោយច្នៃប្រឌិតថ្មី តាមទិសស្លោករកាទូត
របស់លោកប្រធានហូជីមិញ…ជាដើម។
|
ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang(http://www.baokhanhhoa.com.vn) |
ក៏ក្នងុឱកាសនេះដែរ នាព្រឹកថ្ងៃទី ២៧ មករា នៅទីក្រុងហូជីមិញ សម្ព័ន្ធបណ្ដាអង្គ
ការមិត្តផាពវៀតនាម បានរៀបចំសិក្ខាសាលាតុមូលស្ដីពី÷ជួបប្រាស្រ័យជាមួយបណ្ដា
កក្សិលសាក្សីប្រវត្តិសាស្ត្រ។ បណ្ដាដំណាងបានរំលឹកឡើងវិញនូវអត្ថន័យប្រវត្តិសាស្ត្រ
របស់ កិច្ចព្រមព្រៀងទីក្រុងប៉ារីស និងការជួយឧបត្ថម្ភរបស់មិត្តភក្កិអន្តរជាតិ ចំពោះ ប្រ ជាជនវៀតណាម ក្នុងដំណើការចរចាត កិច្ចព្រមព្រៀងទីក្រុងប៉ារីស ។ លោក Ha Van Lau អតីតទីព្រឹក្សារនិងជាអនុប្រធានក្រុមចរចារវៀតណាម ប្រជាធិប្បតេយ្យភាពបានអោយ
ដឹងថា÷
“ ក្នុងគោលមាគា៍វាយប្រហារផង និងពិភាក្សា ចរចារផង ដែលយើងបានអនុវត្ត
នោះ មានកត្តាសំខាន់ចំនួន៣ ដែលនាំមកជ័យជំនះចុងក្រោយ របស់ កិច្ចព្រមព្រៀង
ទីក្រុងប៉ារីស ។ នោះគឺ,ដន្ដើមជ័យជំនះនៅលើសរភូមិផង ការស្រុះចិត្តគំនិង គាំទ្ររបស់ សាធារណះមតិនៅក្នុងនិងក្រៅប្រទេស។ យើងទទួលបានការគាំទ្រ ដោយសារ យើង ប្រយុទ្ធដើម្បីយុត្តិធម៌៕