បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាបដិវត្តន៍ខែសីហានិងបុណ្យជាតិ
|
បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាបដិវត្តន៍ខែសីហានិងបុណ្យជាតិ |
(VOV)_ក្នុងប៉ុន្មានថ្ងៃនេះ នៅទីក្រុងហាណូយ និងខេត្ត ក្រុងនានាលើទូទាំងប្រទេសវៀតណាម បានប្រព្រឹត្តទៅសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៧០
ទិវាបដិវត្តន៍ខែសីហានិងបុណ្យជាតិ (ថ្ងៃទី២កញ្ញា)។
នាព្រឹកថ្ងៃទី៣០ សីហា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅ កម្មវិធី៖ទីណាត់
ជួបរបស់យុវជន ដោយខ្លឹមសារ៖ ខ្ញុំស្រឡាញ់មាតុប្រទេសខ្ញុំ។ កម្មវិធីនេះមាន
សកម្មភាពជាច្រើន ពោពេញទៅដោយអត្ថន័យ បង្កើតឡើងស្មារតីមោទនភាព
និងជំនឿជឿជាក់របស់កម្មាភិបាល យុវជនទីក្រុងទាំងឡាយ។
នាយប់ថ្ងៃទី២៩ សីហា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅកម្មវិធីសម្ដែងសិល្បះ៖ បុណ្យតេតឯករាជ្យ ឆ្នាំ ២០១៥។ កម្មវិធីនេះបានបង្កើតឡើងវិញបរិយា
កាសបដិវត្តន៍យ៉ាងផុលផុស ស្មារតីស្នេហារជាតិ ការប្តេជ្ញាចិត្ត របស់ប្រជាជាតិ
វៀតណាមទាំងមូល ដែលបានបង្កើតឡើងជ័យជំនះបដិវត្តន៍ខែសីហា ឆ្នាំ
១៩៤៥ ដ៏មហិមារ និងការបង្កើតឡើងប្រទេសវៀតណាម ប្រជាធិបតេយ្យ
សាធារណរដ្ឋ។
នាព្រឹកថ្ងៃទី៣០ សីហា នៅខេត្ត Ha Giang ( ភាគខាងជើងវៀតណាម)
បានប្រព្រឹត្តទៅទិវាបុណ្យ៖ រដូវស្លឹកឈើជ្រុះ បដិវត្តន៍- យុវជនឈានទៅមុខ
មោទនភាព ក្រោមការដឹកនាំរបស់បក្ស៕