បណ្ដាសមាជិកសភាបន្តពិភាក្សាអំពីសេចក្តីព្រៀងធ្វើវិសោធនកម្មរដ្ឋធម្មនុញឆ្នាំ ១៩៩២
(VOVworld) – បន្តរបៀបវារៈនៃសម័យប្រជុំលើកទី ៤ រដ្ឋសភាវៀតណាម នីតិកាលទី
១៣ នាថ្ងៃទី ១៦ វិចិ្ឆកា បណ្ដាសមាជិកសភាបន្តពិភាក្សាអំពីសេចក្តីព្រៀងធ្វើវិសោធ
នកម្មរដ្ឋធម្មនុញឆ្នាំ ១៩៩២ និងពម្រៀងសេចក្តីសម្តេចចិត្តស្តីពីការផ្តល់មតិរបស់
ប្រជាជនចំពោះសេចក្តីព្រៀងធ្វើវិសោធនកម្មរដ្ឋធម្មនុញឆ្នាំ ១៩៩២។ សមាជិកសភា
ភាគច្រើនសុទ្ធតែឯកភាពថា៖ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញត្រូវឈរលើទស្សនៈ
សិទ្ធិអំណាចរបស់រដ្ឋគឺឯកភាព ដោយមានការបែបចែកគួបផ្សំនិងត្រួតពិនិត្យសិទ្ធិ
អំណាចរវាងបណ្ដាស្ថាប័នរដ្ឋក្នុងការអនុវត្តរាល់សិទ្ធិនីតិបញ្ញត្តិនីតិប្រតិបតិ្តនិង
យុធ្តិធម៌។ សិទ្ធិអំណាចរដ្ឋទាំងឡាយចំណុះប្រជាជន។ក្បាលម៉ាស៊ីនរដ្ឋត្រូវមាន
យន្តការត្រួតពិនិត្យសិទ្ធិអំណាច។ រដ្ឋអំណាចក្នុងតំបន់ត្រូវលើកកំពស់មានចរិត
លក្ខណៈម្ចាស់ការ។ស្តីពីអត្តចរិតនៃបណ្តាសមាសភាពសេដ្ឋកិច្ចរបស់ប្រទេសជាតិ
លោក Dang Ngoc Tung សមាជិកសភាមណ្ឌល Dong Nai មានមតិថា៖
“ខ្ញុំគិតថាបណ្តាសមាសភាពសេដ្ឋកិច្ចដើរតួនាទីសំខាន់និងមានចរិតលក្ខណះយូរ
អង្វែងក្នុងខឿនសេដ្ឋកិច្ចទីផ្សារតាមទិសសង្គមនិយមរបស់វៀតណាម។ ដោយ
ហេតុនេះរដ្ឋធម្មនុញ្ញត្រូវអះអាងនូវយន្តការសេដ្ឋកិច្ចមានច្រើនសមាសភាពនិង
កំណត់បណ្តាសមាសភាពត្រូវធ្វើសកម្មភាពតាមច្បាប់“៕
|
សមាជិកសភា Dang Ngoc Tung ផ្តល់មតិក្នុងការពិភាក្សារ។ (Image: Internet) |
ស្តីអំពីសិទ្ធិមនុស្សនិងការព្វកិច្ចប្រជាពូលរដ្ឋ សមាជិកសភា Nguyen Bac Viet ខេត្ត
Ninh Thuan បានផ្តល់មតិថា៖
“ខ្ញុំគិតថា៖ យើងត្រូវនិយាយច្បាស់ថា៖ នេះគឺជាសិទ្ធិសេរីភាព សមភាពនិង
សុភមង្គល។ ស្តីអំពីសិទ្ធិប្រជាពូលរដ្ឋ យើងគប្បី កំណត់ថា៖ ប្រជាពូលរដ្ឋ
មានសិទ្ធិចូលរូលក្នុងការកសាងនីតិរដ្ឋសង្គមនិយមរបស់ប្រជាជនដោយ
ប្រជាជននិងដើម្បីប្រជាជន។ ប្រជាពូលរដ្ឋមានសិទ្ធិគ្រប់គ្រងរដ្ឋនិងសង្គម ចូលរួមការបោះឆ្នោតទំនុកទុកចិត្តចំពោះដំណែងមួយចំនួនក្នុងរដ្ឋសភានិង
ក្រុមប្រឹក្សារប្រជាជន។”៕