បណ្ដាសមាជិកាសភាបានពង្រីកតួនាទី សមិទ្ធិនិងការទទួលខុសត្រូវ
|
បណ្ដាសមាជិកាសភាបានពង្រីកតួនាទី សមិទ្ធិនិងការទទួលខុសត្រូវ |
(VOV)_នារសៀលថ្ងៃទី២២មិនា នៅរដ្ឋធានីហាណូយ ក្រុមសមាជិកាសភា នីតិកាលទី១៣ បានរៀបចំពិធីបូកសរុបសកម្មភាពក្នុងអាណត្តិ។ ក្នុងអាណត្តិកន្លងទៅ
បណ្ដាសមាជិកាសភាបានបង្កើនសកម្មភាពសមភាពភេទ សកម្មភាពរបស់នារីក្នុង
វិស័យនយោបាយត្រូវបានយកចិត្តទុកដាក់។ បណ្ដាសកម្មភាពនៅរដ្ឋសភា ដូចជា៖
ផ្តល់មតិកសាងច្បាប់ ឃ្លាំមើល ពិគ្រោះយោបល់របស់សមាជិកាសភាស្មើនឹងជិត
៣០%។ ក្នុងសកម្មភាពកិច្ចការបរទេស បណ្ដាសមាជិកាសភាបានចូលរួមយ៉ាង
សកម្ម និងមានការរួមវិភាគទានជាច្រើន រួមចំណែកលើកកំពស់តួនាទី ថានះរបស់
រដ្ឋសភាវៀតណាម ក៏ដូចជារូបភាពនារីវៀតណាម នៅលើឆាកអន្តរជាតិ។
ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បានអះអាងថា៖ ក្នុងរយៈពេល៧០ឆ្នាំប្រវត្តិសាស្ត្រនៃរដ្ឋសភា ជានិច្ចកាលមានការរួមវិភាគទាន របស់សមាជិកាសភា។សកម្មភាពរបស់ក្រុមសមាជិកាសភាកាន់តែសម្បូរបែបនិងមានប្រសិទ្ធិភាពពីមួយថ្ងៃទៅមួយថ្ងៃ៕