បណ្ដាសមាជិកសភាបានពិភាក្សារអំពីសេចក្តីព្រៀងច្បាប់ពន្ធចំណូលបុគ្គល
Vovworld- បន្តរបៀបវារះនៃសម័យប្រជុំលើកទី៤រដ្ឋសភាវៀតណាមនីតិកាល ទី១៣ នារសៀលថ្ងៃទី១៥វិចិ្ឆកាបណ្តាសមាជិកសភាបានពិភាគ្សាអំពី សេចក្តីព្រៀងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២(វិសោធនកម្ម)ពង្រៀងសេចក្តី សំរេចចិត្តអំពីការយកមតិប្រជាជនអំពី សេចក្តី
ព្រៀងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២។អំពីរបបនយោបាយ សេចក្តីព្រៀងរដ្ឋធម្មនុញ្ញ (វិសោធន
កម្ម)បញ្ជាក់ថា៖កិច្ចដឹកនាំរបស់បក្សកុម្មុយនីស្តវៀតណាមចំពោះរដ្ឋនឹងសង្គម ត្រូវបាន
ប្រជាជនដែលតំណាងកំពូលគឺរដ្ឋសភាទទួលស្គាល់នឹងកត់ត្រាចូល ក្នុងរដ្ឋធម្មនុញ្ញ។
រដ្ឋវៀតណាមគឺជានីតិរដ្ឋសង្គមនិយមរបស់ប្រជាជនដោយប្រជាជននឹងដើម្បីប្រជាជន។
ចំពោះអត្តចរិតនៃខឿនសេដ្ឋកិច្ចជាតិ សេចក្តីព្រៀងរដ្ឋធម្មនុញ្ញ(វិសោធនកម្ម)លើកនេះ
បន្តការកសាងនឹង សំរេចខឿនសេដ្ឋកិច្ចទីផ្សារតាមទឹសដៅសង្គមនិយមដែលក្នុងនោះ វិស័យសេដ្ឋកិច្ចរដ្ឋដើរតួនាទីស្នូល។ផ្តល់បន្ថែមសិទ្ធអំណាចដល់ប្រធានរដ្ឋក៏ជាខ្លឹមសារ
សំខាន់១ក្នុងសេចក្តីព្រៀងរដ្ឋធម្មនុញ្ញ(វិសោធនកម្ម)លើកនេះ ដែរ។តាមលោកTrieu
La Pham សមាជិកសភាខែត្តHa Giangចាត់ទុកថា៖ ខ្ញុំស្នើរដ្ឋសភាបន្ថែមមាត្រា១ដោយ
ឡែកស្តីអំពីធនធានសមុទ្រ។ពីព្រោះវៀតណាមជាប្រទេសដែលមានលំហសមុទ្រធំល្វឹងល្វើយសម្បូរទៅដោយធនធាន រួមចំណែកយ៉ាងធំធេងដល់ខឿនសេដ្ឋកិច្ចជាតិ។
រដ្ឋធម្មនុញ្ញនឹងច្បាប់ ត្រូវការធានាការធ្វើអាជីវកម្មប្រកបដោយមានប្រសីទ្ធភាពតំបន់
សេដ្ឋកិច្ចសមុទ្រការពារបរិស្ថានសមុទ្រ ផ្តល់អាទិភាពដល់ការអភិវឌ្ឌ្យន៏សេដ្ឋកិច្ច ដោយ
ផ្សារភ្ជាប់ជាមួយការការពារជាតិសន្តិសុខក៏ដូចជាអធិបតេយ្យភាពអំពីកោះសមុទ្រ។ សេចក្តីព្រៀងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២(វិសោធនកម្ម)នឹងត្រូវបានយកមតិដ៏ទូលំទូលាយ
ក្នុងប្រជាជនគ្រប់ស្រទាប់។ មុននោះនាព្រឹកថ្ងៃទី ១៥ វិច្ឆិកា បណ្ដាសមាជិកសភាបាន
ពិភាក្សារអំពី សេចក្តីព្រៀងច្បាប់ពន្ធចំណូលបុគ្គល។ សមាជិកសភាភាគច្រើនបាន
ឯកភាពអំពី ការលើកកំរិតពន្ធចំណូលបុគ្គលពី ៤ លានដុង ដល់ ៩ លានដុង ដោយ
សារ ស្ថានភាពសេដ្ឋកិច្ចនាបច្ចុប្បន្នជួបការលំបាកជាច្រើន។ សេចក្តីព្រៀងច្បាប់
ពោល ខាងលើនឹងមានសុពលភាពចាប់ពីថ្ងៃទី ១ កក្កដា ឆ្នាំ ២០១៣ តទៅ។ មុននោះ រដ្ឋសភាបានអនុម័ត្តលើសេចក្តីសម្រេចចិត្តសំខាន់ចំនួន ២ នេះគឺ៖ សេចក្តីសម្រេចចិត្ត
ស្តីពីការបែបចែកថវិការរដ្ឋឆ្នាំ ២០១៣ និងសេចក្តីសម្រេចចិត្ត ស្តីពីកម្មវិធីសកម្មភាព
ឃ្លាំមើលរបស់រដ្ឋសភាឆ្នាំ ២០១៣៕ បណ្ដាសមាជិកសភាបានពិភាក្សារអំពី សេចក្តី
ព្រៀងច្បាប់ពន្ធចំណូលបុគ្គល។
(Image: Internet)