បណ្ដាអង្គភាពអាជិវកម្មអាមេរិកអះអាងធ្វើអាជិវកម្មយូរអង្វែងនៅវៀតណាម

(VOV)_ស្ថានភាពសេដ្ឋកិច្ច និងបរិស្ថានវិនិយោគនៅវៀតណាម និងទំនាក់​ទំនងវៀតណាម អាមេរិក ក្នុងឆ្នាំ២០១៣ ជាខ្លឹមសារស្នូល របស់ជំនួបសន្ទនា រវាង
ឯកអគ្គ​រដ្ឋទូតវៀតណាម ប្រចាំនៅអាមេរិក Nguyen Quoc Cuong ជាមួយបណ្ដា​អង្គ ភាពអាជីវកម្មជាសមាជិករបស់សភាពាណិជ្ជកម្មអាមេរិក (USCC) និងក្រុមប្រឹក្សារ អង្គភាពអាជិវកម្មអាមេរិក -អាស៊ាន (USABC) នាថ្ងៃទី២៨  មករា។ ដំណាងបណ្ដា
អង្គភាព អាជីវកម្មអាមេរិកបានវាយតំលៃយ៉ាងខ្ពស់ ​និងជឿជាក់ទៅលើការខំប្រឹង
ប្រែង របស់រដ្ឋាភិបាលវៀតណាម ក្នុងរយះ​ពេលកន្លងទៅ បានស្ថិរភាពម៉ាក្រូសេដ្ឋ
កិច្ច  រាំងស្កាត់អតិផរណា និងបន្តរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ។ បណ្ដាអង្គភាពអាជីវកម្មអាមេរិកបានអះអាងថា÷​នឹងធ្វើអាជីវកម្មយូរអង្វែងនៅវៀត
ណាម  វាយតំលៃយ៉ាង​ខ្ពស់នូវ​ការដែលរដ្ឋាភិបាលវៀតណាមយកចិត្តទុកដាក់ ដល់
អង្គភាព​អាជីវកម្មអាមេរិក ​និងជានិច្ចកាលត្រៀម​ខ្លួនជាស្រេចសន្ទនា ស្វែងរក​ដំ​
ណោះ​ស្រាយការលំបាកក្នុងបរិយាកាសអាជីវកម្ម។ បណ្ដា អង្គភាពអាជីវកម្ម​អាមេរិក ចាត់ទុកថា÷ ការចរចារអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វីក
( TPP) បញ្ចប់ ក្នុងឆ្នាំ២០១៣ និងទទួលបានគោលដៅនៃ​កិច្ចព្រម​ព្រៀង​១តុល្យ
ភាព  ទំនើប មានសារសំខាន់ពិសេសចំពោះយុទ្ធសាស្ត្រវិនិយោគ និងបើកទូលាយ ការធ្វើអាជីវកម្មនៅវៀតណាមនិយាយដោយឡែកនិងនៅក្នុង​តំបន់អាស៊ីអាគ្នេយ៍
និយាយរួម៕

បណ្ដាអង្គភាពអាជិវកម្មអាមេរិកអះអាងធ្វើអាជិវកម្មយូរអង្វែងនៅវៀតណាម - ảnh 1
បណ្ដាអង្គភាពអាជិវកម្មអាមេរិកអះអាងធ្វើអាជិវកម្មយូរអង្វែងនៅវៀតណាម(internet)

ប្រតិកម្មទៅវិញ

ផ្សេងៗ