បណ្តាសកម្មភាពក្នុងកម្មវិធីពិធីបុណ្យវិហារស្តេចHung ត្រូវបានចាប់ផ្តើម។

បណ្តាសកម្មភាពក្នុងកម្មវិធីពិធីបុណ្យវិហារស្តេចHung ត្រូវបានចាប់ផ្តើម។ - ảnh 1
សកម្មភាព១​នៅពិធីបុណ្យវិហាស្តេច​ Hung ( ​រូបថត៖Internet)
ព្រឹកថ្ងៃទី២៩មិនានៅខែត្រ​ Phu Tho ភាគខាងជើងវៀតណាមបានប្រព្រិត្ត ទៅពិធីដង្ហែគ្រៃ
ស្នែងទៅកាន់ឃុំចំនួន៦នៅមណ្ឌលកេរ្តិ៍តំណែល។ពិធីដង្ហែគ្រៃស្នែងនេះសំដែងនូវទឹកចិត្ត
ដឹងគុណចំពោះគុណូបការះរបស់បណ្តា ស្តេចHungព្រមទាំងបួងសួងឲ្យមានអាកាសធាតុ
អំណោយផលប្រទេស ជាតិជូបតែសេចក្តីសុខសម្បូរុងរឿងនិងខ្លាំងមាំមួន។ចូលរួមពិធី
ដង្ហែនេះ មានជនចាស់ជរា យុវជន យវនារីជាដើម។លោកស្រី​ Nguyen Thi Tinh ជាជន១រូប
ដែលចូលរួមពិធីដង្ហែគ្រៃស្នែងបានឲ្យដឹង​ថា                          “គ្រួសារយើងខ្ញុំមានសាមាជិកចំនួន១០នាក់
 ចូលរួមពិធីដង្ហែនេះ។ ថ្ងៃនេះ ខ្ញុំឃើញសប្បាយណាស់។ខ្ញុំមានគោលបំណងថា ពីឥឡូវនេះ
ទទៅ  ពិធីដង្ហែគ្រៃស្នែងដូច្នេះនឹងត្រូវបានរៀបចំជាប្រចាំ“។ ​​​
បណ្តាសកម្មភាពក្នុងកម្មវិធីពិធីបុណ្យវិហារស្តេចHung ត្រូវបានចាប់ផ្តើម។ - ảnh 2
ចម្រៀង​​​​ Xoanនៅពិធីបុណ្យវិហាស្តេច HUng ​(​រូបថត៖Internet)
រួមជាមួយការរៀបចំធីបុណ្យឆ្ពោះទៅទិវារំលឹកគុណដូនតាជាតិ​ស្តេចHung ខែត្រ​ Phu Thoកំពុងអនុវត្តបណ្តាវិធានការការពារសុវត្ថិភាពចរាចរនៅ ឪកាសនេះដែរ​។នៅខ្សែផ្លូវ
ក្នុងនិងជំវិញមណ្ឌលវិហារស្តច​Hungសុទ្ឋតែ មានបណ្តាកំលាំងប្រចាំដើម្បីណែនាំចរាចរ.

ក្នុងឪកាសវិលត្រឡប់មកទស្សនាស្រុកកំណើតក្នុងថ្ងៃរំលឹកខួបដល់វិញ្ញាណក្ខ័ន្ធនៃដូន
តា(​ទី​១០ខែទី៣តាមចន្ទគតិ) ថ្ងៃទី​​​ ២៩ មិនា​​ក្រុមអាណិកជនវៀតណាមមកពី​ប្រទេស

ចំនួន​១៨​ លើសកលលោក​បាន​ទៅទស្សនាខែត្រ​ Lao Cai  ភាគខាងជើងវៀតណាម។​

ថ្នាក់ដឹកនាំខែត្របានជូនដំណឹងឲ្យប្រជាអាណិកជនអំពីសភាពការណ៏អភិវឌ្ឌ្យសេដ្ឋកិច្ច

សង្គម​របស់ខែត្រក្នុងរយះពេលកន្លងទៅ។​ប្រជាអាណិកជនជាច្រើននាក់បានចែករំលែក
អំពីចំណាប់អារម្មណ៏របស់ខ្លួន

ដោយត្រូវបានមកទស្សនាស្រុកកំណើតវិញ។លោកស្រី​​​ Tran Kim Chung មកពីប្រទេស
កាណាដា​​​បានមានចំណាប់អារម្មណ៏ថា៖   ខ្ញុំសង្កេតឃើញថា៖ខែត្រ​Lao Cai បានផ្លាស់
ប្តូរយ៉ាងច្រើន។ខ្ញុំក៏ឃើងដែរថា៖ខែត្រ​Lao Cai មានសក្តានុភាព​នឹងយថាទស្សជាច្រើន
ដើម្បីអភិវឌ្ឌ្យយ៉ាងខ្លាំងក្លាថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ