បុណ្យកាហ្វេ Buon Ma Thuot៖លើកដម្កើងកាហ្វេវៀតណាម


បុណ្យកាហ្វេ Buon Ma Thuot៖លើកដម្កើងកាហ្វេវៀតណាម - ảnh 1
បុណ្យកាហ្វេ Buon Ma Thuot៖លើកដម្កើងកាហ្វេវៀតណាម (giacafe.com)

        Vovworld-បុណ្យកាហ្វេ Buon Ma Thuot លើកទី៥បានប្រារព្ធឡើងនាយប់​ថ្ងៃទី
​៩មិនានៅទីក្រុង Buon Ma Thuot ខេត្ត Dac Lac។ លោក Dinh Van Khiet អនុប្រធាន
​គណៈកម្មាធិការប្រជាជនខេត្ត Dac Lac បានឲ្យដឹងថា បុណ្យកាហ្វេ Buon Ma Thuot
នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១២មិនា ជាសកម្មភាព​អបអរ​សាទ​ខួបលើកទី
៤០នៃទិវាជ័យជំនះ Buon Ma Thuot រំដោះខេត្ត Dac Lac ជាកន្លែង​ចាប់​ផ្ដើម​ឲ្យ
យុទ្ធនាការហូជីមិញឆ្នាំ១៩៧៥រំដោះទីក្រុង Sai Gon ឯកភាពប្រទេសជាតិ។ ទន្ទឹម
នឹងនោះអំណរខួបលើកទី១១០នៃទិវាបង្កើត​អភិវឌ្ឍន៍​ទីក្រុង Buon Ma Thuot និង​
លើកដម្កើងខួបលើកទី១០០ដើមកាហ្វេ​មាន​វត្តមាននៅដំបន់ដីនេះ។ លោក Dinh
Van Khiet បានឲ្យដឹងថា៖

        “ចំពោះពិធីបុណ្យលើកនេះមានអត្ថន័យដ៏សែនសំខាន់គឺផ្សាភ្ជាប់ជាមួយ​ទិវា​
បុណ្យ​ធំៗនៃប្រទេសជាតិក៏ដូចជារបស់ដំបន់  គោលដៅបន្តលើកតម្កើង​កាហ្វេ
ពង្រីក​ស្រូបយកតួនាទីលេខ១ក្នុងរចនាសម្ព័ន្ធដើមឈើរបស់ដំបន់ Tay Nguyen
នាំមកនូវ​ភាព​សម្បូរធូធារសំរាប់ប្រជាជន។ ទន្ទឹមនឹងនោះ​ផ្សព្វផ្សាយ​រូបភាព Buon
Ma Thuot, Dac Lac ជាដំបន់ដីរឿងព្រេងពោពេញទៅដោយ​អត្តសញ្ញាណវប្បធម៍
លើកតម្កើង​អ្នកដាំកាហ្វេ លើកតម្កើងនូវឧត្តមភាពនៃ​ដំបន់​ដី​បាយ៉ាន់ដ៏មានជីវជាតិ
នេះ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ