បាតុកម្មយ៉ាងគគ្រឹកគគ្រេងនានាបានបន្តប្រព្រឹត្តិទៅនៅចុងសប្តាហ៍នៅសហរដ្ឋអាមេរិក
(VOVWORLD) - ការធ្វើបាតុកម្មប្រឆាំងនឹងការរើសអើងជាតិសាសន៍និងអំពើហឹង្សារបស់ប៉ូលីសបានប្រព្រឹត្តទៅក្នុងទ្រង់ទ្រាយធំនិងដោយសន្តិវិធីនៅទូទាំងសហរដ្ឋអាមេរិកក្នុងរយៈពេល២ថ្ងៃនៅចុងសប្តាហ៍កន្លងមកនេះ។
ប្រជាជនធ្វើបាតុកម្មប្រឆាំងនឹងការរើសអើងជាតិសាសន៍នៅសហរដ្ឋអាមេរិក (រូបថត៖ THX / TTXVN) |
មានមនុស្សប្រមាណ ១០,០០០ នាក់បានធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃទី ៧ ខែមិថុនា ដែលជាថ្ងៃទី ១០ បានប្រព្រឹត្តិទៅការធ្វើបាតុកម្មជាបន្តបន្ទាប់គ្នានៅទីនោះផងដែរ។
ទន្ទឹមនឹងនេះដែរ ការធ្វើបាតុកម្មក្នុងទ្រង់ទ្រាយធំក៏បានធ្វើឡើងនៅតាមទីក្រុងធំៗជាច្រើននៅសហរដ្ឋអាមេរិករួមមាន Los Angeles, San Francisco, Chicago, Philadelphia, Boston និង Raeford ដែលជាកន្លែងលោក George Floyd កើតផងដែរ៕