|
ជំលោះរវាងបាតុករជាមួយនឹងប៉ូលីស (រូបថត៖AP) |
(VOVworld) - មនុស្សរាប់ពាន់នាក់បានចូលរួមធ្វើបាតុកម្មនៅទីក្រុងជាច្រើន
របស់ អាមេរិកនាថ្ងៃទី១៥ មេសា ដោយសំណូមពរឲ្យប្រធានាធិបតីលោក Donald
Trump បង្ហាញជាសាធារណៈនូវកំណត់ត្រាពន្ធ។តាមសារព័ត៌មានប្រទេសនេះថា
បាតុកម្មបានប្រព្រឹត្តទៅនៅរដ្ឋធានីវ៉ាស៊ីនតោន ទីក្រុងញូវយ៉ក Boston Philadelphia
Seattle San Francisco Los Angeles និងទីរួមខេត្តតូចផ្សេងៗ ទៀត។បាតុករសំណូមពរ
ឲ្យលោក Trump បង្ហាញជាសាធារណៈនូវឯកសារពន្ធ បុគ្គល ជាសកម្មភាពមាន
លក្ខណៈតម្លាភាពដែលត្រូវបានអនុវត្តក្នុងយុទ្ធនាការ បោះឆ្នោតចំពោះបេក្ខជន
ប្រធានាធិបតីអាមេរិកទាំងអស់។ក្នុងដំណើរការយុទ្ធ នាការបោះឆ្នោតនាឆ្នាំ២០១៦
លោក Trump បានបដិសេធបង្ហាញសាធារណៈឯកសារពន្ធដោយមូលហេតុថា
មន្ទីររដ្ឋករ (IRS) កំពុងធ្វើសវនកម្ម៕