បិទបញ្ចប់ Festival បេតិកភ័ណ្ឌ Quang Nam លើកទី ៦ ឆ្នាំ ២០១៧

(VOVWORLD) -នាយប់ថ្ងៃទី ១៤ មិថុនា នៅទីក្រុង Hoi An ខេត្ត Quang Nam បានប្រព្រឹត្តិទៅពិធីបិទបញ្ចប់ Festival បេតិកភ័ណ្ឌ Quang Nam លើកទី ៦ ឆ្នាំ ២០១៧។
បិទបញ្ចប់ Festival បេតិកភ័ណ្ឌ Quang Nam លើកទី ៦ ឆ្នាំ ២០១៧ - ảnh 1 បិទបញ្ចប់ Festival បេតិកភ័ណ្ឌ Quang Nam លើកទី ៦ ឆ្នាំ ២០១៧

នាយប់ថ្ងៃទី ១៤ មិថុនា នៅទីក្រុង Hoi An ខេត្ត Quang Nam បានប្រព្រឹត្តិទៅពិធីបិទបញ្ចប់ Festival បេតិកភ័ណ្ឌ Quang Nam លើកទី ៦ ឆ្នាំ ២០១៧។ ក្រោមប្រធានបទ  "ដំណើរការតភ្ជាប់បេតិកភ័ណ្ឌ " Festival Quang Nam ឆ្នាំ ២០១៧ ដោយមានការចូលរួមរបស់អង្គការ បុគ្គលជាច្រើន និងសិល្បករ សិប្បករ កីឡាករ អ្នកវិទ្យាសាស្រ្ត អ្នកស្រាវជ្រាវរាប់ពាន់នាក់ ដែលមកពី ប្រទេស និងតំបន់ចំនួន ៣៣ នៅលើពិភពលោក។ អញ្ជើញថ្លែងមតិនៅទីនេះ អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh បានសង្កត់ធ្ងន់ថា៖

        “Festival បានរួមចំណែកផ្សព្វផ្សាយ ឧទ្ទេសនាមស្ដីពីទឹកដី មនុស្ស វប្បធម៌វៀតណាមទៅកាន់មិត្តភក្តិអន្តរជាតិ ក៏ដូចជាទឹកដី និងមនុស្ស Quang Nam ដ៏អង់អាចក្លាហាន រាក់ទាក់ ស្រឡាញ់ភ្ញៀវ ពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌។ ខ្ញុំមានក្ដីសង្ឈឹមថា នាពេលខាងមុខ ខេត្ត Quang Nam គប្បីរក្សា ពង្រីកពាណិជ្ជសញ្ញា Festival បេតិកភ័ណ្ឌ Quang Nam ស្រាវជ្រាវរៀបចំឡើងសកម្មភាពសម្បូរបែប និងជាក់ស្ដែងថែមទៀត ហើយទាក់ទាញប្រភពកម្លាំងនៅក្នុងនិងក្រៅប្រទេសដើម្បីវិនិយោគអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ច។ ព្រមទាំងយកចិត្តទុកដាក់ជ្រើសរើសដើម្បីផ្សព្វផ្សាយនូវលក្ខណៈពិសេសស្ដីពីវប្បធម៌ ម្ហូបអាហារ បណ្ដាផលិតផលទេសចរណ៍ដ៏វិសេសវិសាលរបស់ខេត្ត Quang Nam ហើយរួមចំណែកក្នុងការអភិវឌ្ឍន៍ខេត្ត Quang Nam យ៉ាងឆាប់រហ័ស ប្រកបដោយនិរន្តរភាព”។

        ក្នុងអំឡុងពេលជាងមួយសប្តាហ៍ប្រព្រឹត្តិទៅ Festival នោះ មានសកម្មភាពធំៗជាង ២២ ត្រូវបានប្រារព្ធឡើង ហើយបន្សល់ទុកនូវចំណាប់អារម្មណ៍ល្អប្រសើរចំពោះប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ និងមិត្តភក្តិអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ