បិទបញ្ចប់បុណ្យទេសចរណ៍ទីក្រុងហូជីមិញឆ្នាំ២០១៥
|
បិទបញ្ចប់បុណ្យទេសចរណ៍ទីក្រុងហូជីមិញឆ្នាំ២០១៥ (hochiminhcity.gov.vn) |
Vovworld-ក្រោយរយៈពេល៤ថ្ងៃប្រព្រឹត្តទៅដ៏ផុលផុសដោយមានមនុស្ស
រាប់សែននាក់ចូលរួម នាយប់ថ្ងៃទី២៩មិនាបុណ្យទេសចរណ៍ទីក្រុងហូជីមិញ
លើកទី១១ឆ្នាំ២០១៥ត្រូវបានបិទបញ្ចប់។ ដោយប្រធានបទ ចំណាប់អារម្មណ៍
បេតិកភ័ណ្ឌពិភពលោកនៅវៀតណាម សំដៅជួយជ្រោមជ្រែងឆ្នាំទេសចរណ៍ជាតិ
Thanh Hoa ២០១៥-តភ្ជាប់បេតិកភ័ណ្ឌពិភពលោក បុណ្យទេសចរណ៍ឆ្នាំនេះ ទីក្រុង
ហូជីមិញបានរំលឹកឡើងវិញបណ្ដាកេរ៌្តដំណែលដែលបានអង្គការវប្បធម៍
វិទ្យាសាស្ត្រនិងអប់រំអង្គការសហប្រជាជាតិ (UNESCO) ទទួលស្គាល់ជាបេតិកភ័ណ្ឌ
ពិភពលោកដោយការស្ថាបនាស្តង់ទំនិញពិព័ណ៌។ លោក Nguyen Huu Tho ប្រធាន
សមាគមទេសចរណ៍វៀតណាមបានឲ្យដឹងថា៖
“ថ្ងៃបុណ្យមានឥទ្ធិពលដល់ការត្រិះរិះរបស់សហគមន៍និយាយរួមនិងទេសចរណ៍
និយាយដោយឡែកដើម្បីយល់ថាត្រូវការពារបេតិកភ័ណ្ឌរបស់យើង។ ប្រធានបទ
នោះក៏មានការជះឥទ្ធិពលដល់ប្រជាជនដំបន់និងពិភពលោក ជួយឲ្យគេយល់បាន
បេតិកភ័ណ្ឌរបស់វៀតណាមដើម្បីមកទស្សនាលំហែកាយនិងសហប្រតិបត្តិការ៕”