បិទបញ្ចប់មហោស្រពវប្បធម៌បណ្ដាជនជាតិភាគកណ្ដាលលើកទី៣ឆ្នាំ២០១៨

(VOVWORLD) -“ទិវាបុណ្យវប្បធម៌បណ្ដាជនជាតិភាគកណ្ដាល” បានបិទបញ្ចប់នារសៀល ថ្ងៃទី២៦ ខែសីហា នៅទីក្រុង Tam Ky ខេត្ត Quang Nam។ ក្នុងរយៈពេល៣ថ្ងៃនៃ ព្រឹត្តិការណ៍នេះ ប្រជាជននិងភ្ញៀវទេសចរបានមើលកំសាន្តឈុតសម្ដែងចម្រៀង និងរបាំប្រជាប្រិយរបស់ជនរួមជាតិនៃជនជាតិទាំង១៣ នៅ ភាគកណ្ដាលវៀតណាមចាប់ពីខេត្ត Thanh Hoa ដល់ខេត្ត Binh Thuan។ 
បិទបញ្ចប់មហោស្រពវប្បធម៌បណ្ដាជនជាតិភាគកណ្ដាលលើកទី៣ឆ្នាំ២០១៨ - ảnh 1ការបង្ហាញពិធីបុណ្យមួយរបស់ជនជាតិ Cor នៅមហោស្រព (រូបថត៖ VOV)

ដោយ ប្រធានបទ “អភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌បណ្ដាជនជាតិភាគកណ្ដាល ក្នុងសម័យកាលផ្លាស់ប្ដូរថ្មី ធ្វើសមាហរណកម្មនិងអភិវឌ្ឍន៍ប្រទេសជាតិដោយ ចីរភាព” នោះ ទិវាបុណ្យនេះទាក់ទាញការចូលរួមរបស់នាដករ តារាសម្ដែង និង កីឡាករប្រមាណ២ពាន់នាក់។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំក្នុងរយៈ ពេល៣ឆ្នាំម្ដងសំដៅលើកតម្កើងតំលៃវប្បធម៌ប្រពៃណីដ៏ល្អប្រសើររបស់ សហគមន៍ជនជាតិភាតរៈទាំង៥៤ក្នុងទូទាំងប្រទេស។ លោកស្រី Nguyen Thi Hai Nhung ប្រធាននាយកដ្ឋានវប្បធម៌ជនជាតិ ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ វៀតណាម បានឲ្យដឹងថា៖

        “ទិវាបុណ្យនេះបានបញ្ចប់ប្រកបដោយជោគជ័យ។ បណ្ដាជនជាតិបាន បង្ហាញឲ្យឃើញនូវលក្ខណៈវិសេសវិសាលនៃជនជាតិនីមួយៗ ដែលឆ្លុះបញ្ចាំង អំពីជីវភាពរស់នៅខាងវប្បធម៌ ជំនឿសាសនា និងអត្តសញ្ញាណវប្បធម៌របស់ជន ជាតិខ្លួនផងដែរ។ នេះជាភស្តុតាងមួយដែលបញ្ជាក់លើភាពសម្បូរបែបនិងភាព ស្រស់ស្អាតជាប្រពៃណីរបស់បណ្ដាជនជាតិវៀតណាម”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ