បិទមហោស្រពវិទ្យុជាតិលើកទី១៦៖ VOV5 ទទួលបានមេដាយមាស១ គ្រឿងលើប្រភេទវិទ្យុផ្សាយផ្ទាល់
(VOVWORLD) - នាយប់ថ្ងៃទី ១៣ កក្កដា នៅរោងមហោស្រព Lam Son ទីក្រុង Thanh Hoa ខេត្ត Thanh Hoa វិទ្យុសម្លេងវៀតណាម (VOV) សហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Thanh Hoa ដើម្បីរៀបចំពិធីបិទ និងពិធីប្រគល់រង្វាន់នៃមហោស្រពវិទ្យុ លើកទី ១៦ ឆ្នាំ២០២៤។
អគ្គនាយក VOV លោក Do Tien Sy និងលេខាគណៈកម្មាធិការបក្សខេត្ត Thanh Hoa លោក Do Trong Hung បានប្រគល់រង្វាន់ ជូនចំពោះជ័យលាភីពានរង្វាន់មាស (រូបថត៖ VOV5) |
កម្មវិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំនៃវិទ្យុសម្លេងវៀតណាម ថ្នាក់ដឹកនាំខេត្ត Thanh Hoa ខេត្ត-ក្រុង ភ្ញៀវ និងអ្នកសារព័ត៌មានជាង ១.០០០នាក់ មកពីស្ថានីយ៍វិទ្យុ-ទូរទស្សន៍ មជ្ឈមណ្ឌលប្រព័ន្ធផ្សព្វផ្សាយទូទាំងប្រទេស និងអង្គភាពនានា របស់វិទ្យុសម្លេងវៀតណាម។
គណៈកម្មការរៀបចំកម្មវិធីបានប្រគល់រង្វាន់មាស ២៨ រង្វាន់, រង្វាន់ប្រាក់ ៥៨ រង្វាន់, រង្វាន់សំរឹទ្ធ ៧១, រង្វាន់លើកទឹកចិត្តចំនួន ៦៣ រង្វាន់ និងរង្វាន់ផ្សេងៗទៀតដូចជា៖ ពានរង្វាន់សម្លេងមាស; ពានរង្វាន់ពិធីករឆ្នើម; ពានរង្វាន់បច្ចេកទេសដឹកនំាកម្មវិធី; ពានរង្វាន់កម្មវិធីវេទិកា ឌីជីថល និងពានរង្វាន់ផតខាស់សម្រាប់អ្នកនិពន្ធ។ គណៈកម្មការកិច្ចការបរទេស (VOV5) មានកិត្តិយសឈ្នះរង្វាន់មាសក្នុងប្រភេទវិទ្យុផ្សាយផ្ទាល់ចំនួន ១ រង្វាន់; រង្វាន់សំរឹទ្ធ ១ រង្វាន់ សម្រាប់ប្រភេទបទយកការណ៍ និងរង្វាន់លើកទឹកចិត្ត ១ រង្វាន់ សម្រាប់ប្រភេទប្រធានបទ។
មហោស្រពវិទ្យុជាតិលើកទី១៦ ឆ្នាំ ២០២៤ មានការចូលរួមចំនួន ៨១ អង្គភាព ដែលមានស្នាដៃចំនួន ៣៨០ ចែកជា ៦ ប្រភេទ៖ បទយកការណ៍ កម្មវិធីប្រធានបទ បទសម្ភាសន៍ កម្មវិធីវិទ្យុភាសាជនជាតិ វិទ្យុរឿង កម្មវិធីវិទ្យុផ្សាយផ្ទាល់។
ក្នុងកម្មវិធី លោក Do Tien Sy អគ្គនាយកនៃវិទ្យុសម្លេងវៀតណាម ប្រធានគណៈកម្មាធិការដឹកនាំនៃមហោស្រពវិទ្យុជាតិលើកទី១៦ បានប្រគល់ទង់ ជូនអង្គភាពម្ចាស់ផ្ទះនៃមហោស្រពវិទ្យុជាតិលើកទី១៧ ឆ្នាំ ២០២៦ គឺខេត្ត Quang Ninh៕