បិទសន្និសីទអន្តរជាតិលើកទី៩ ស្ដីពីសមុទ្រខាងកើត៖ ឆ្ពោះទៅតំបន់សមុទ្រ “ឆ្លាត

(VOVWORLD) -នាល្ងាចថ្ងៃទី ២៨ វិច្ឆិកា សន្និសីទអន្តរជាតិលើកទី៩ ស្ដីពីសមុទ្រខាងកើតដោយប្រធានបទ "សមុទ្រខាងកើត៖ កិច្ចសហប្រតិបត្តិការដើម្បីសន្តិសុខ និងអភិវឌ្ឍន៍តំបន់ ដោយវិទ្យាស្ថានការទូត (DAV) មូលនិធិជួយឧបត្ថម្ភស្រាវជ្រាវសមុទ្រ (FESS) និងសមាគមមេធាវីវៀតណាម(VLA) រៀបចំឡើងបានបិទបញ្ចប់។
បិទសន្និសីទអន្តរជាតិលើកទី៩ ស្ដីពីសមុទ្រខាងកើត៖ ឆ្ពោះទៅតំបន់សមុទ្រ “ឆ្លាត - ảnh 1 បិទសន្និសីទអន្តរជាតិលើកទី៩ ស្ដីពីសមុទ្រខាងកើត៖ ឆ្ពោះទៅតំបន់សមុទ្រ “ឆ្លាត

នាល្ងាចថ្ងៃទី ២៨ វិច្ឆិកា សន្និសីទអន្តរជាតិលើកទី៩ ស្ដីពីសមុទ្រខាងកើតដោយប្រធានបទ "សមុទ្រខាងកើត៖ កិច្ចសហប្រតិបត្តិការដើម្បីសន្តិសុខ និងអភិវឌ្ឍន៍តំបន់ ដោយវិទ្យាស្ថានការទូត (DAV) មូលនិធិជួយឧបត្ថម្ភស្រាវជ្រាវសមុទ្រ (FESS) និងសមាគមមេធាវីវៀតណាម(VLA) រៀបចំឡើងបានបិទបញ្ចប់។ អញ្ជើញថ្លែងមតិនៅទីនេះ សាស្ត្រាចារ្យរងបណ្ឌិត លោក Nguyen Vu Tung នាយកវិទ្យាស្ថានការទូតវៀតណាមបានឲ្យដឹងថា បញ្ហាសមុទ្រខាងកើតនៅមានបម្រែម្រួលជាច្រើន ដូច្នេះត្រូវការឆន្ទៈនយោបាយរួម ទំនុកទុកចិត្ត យន្តការដែលផ្អែកលើច្បាប់អន្តរជាតិ។ លោកបានថ្លែងយ៉ាងដូច្នេះថា៖

“បញ្ហានេះមិនមែនជារឿងថ្មីទេ ប៉ុន្តែវាអាស្រ័យលើរឿងពីរដែលអ្នកប្រាជ្ញតែងតែសង្តត់ធ្ងន់។ ទីមួយ គឺឆន្ទៈនយោបាយ ហើយទីពីរជាជំនឿទុកចិត្ត។ ប្រសិនបើមានឆន្ទៈនយោបាយ និងជំនឿទុកចិត្តនោះ គឺរាល់កិច្ចសហប្រតិបត្តិការនឹងក្លាយទៅជាគម្រោងការណ៍ជាក់ស្ដែង ហើយជួយឲ្យ ឆន្ទៈនយោបាយ និងជំនឿទុកចិត្តខ្លាំងក្លាថែមទៀត”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ