បន្តចលនាសាសនិកកាតូ លិកវៀតណាមពង្រីកប្រពៃណីស្នេហាជាតិ
vov -  
(VOV) /  
|
ប្រធានរដ្ឋសភា Nguyen Phu Trong ជាមួយសមាជិកគណះកម្មាធិការសាមគ្គីសាសនិកកាតូលិកវៀតណាម (http://vietbao.vn) |
(VOVworld) -នាព្រឹកថ្ងៃទី ១៦ កុម្ភះ នៅទីក្រុងហូជីមិញ បានប្រព្រឹត្តទៅ សន្និសិទ គណះកម្មាធិការសាមគ្គីសាសនិកកាតូលិកវៀតណាមលើកទី 3 អាណត្តិ 2008-2013 សំដៅវាយតំលៃនូវលទ្ធផលក្នុងរយះពេល 3ឆ្នាំ ( 2009-2011) អនុវត្ត សេចក្ដីសម្រេចចិត្តនៃមហាសន្និបាតដំណាងសាសនិកកាតូលិកវៀតណាម កសាង និងការពារមាតុប្រទេស និងអនុវត្តភារកិច្ចក្នុងរយះពេលខាងមុខនេះ។ របាយការណ៏នៅសន្និសិទបានសរអោយឃើញថា៖ ក្នុងរយះពេល 3 ឆ្នាំកន្លងទៅ ប្រជាសាសនិកកាតូលិកក្នុងទូទាំងប្រទេស បានរួមវិភាគទានយ៉ាងសកម្ម និងមានប្រសិទ្ធភាព ក្នុងបណ្ដាវិស័យ៖ សេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និងសកម្មភាពសម្បុរសធម៏។ រីឯ ឆ្នាំ 2009 ជនរួមជាតិកាន់សាសនាកាតូលិកបានរួមវិភាគទានទឹកប្រាក់ជាង 30 លាន លានដុង អោយបណ្ដាសកម្មភាពសម្បុរសធម៏ សង្គម រួមវិភាគទានទឹកប្រាក់ចំនួន រាប់រយ ពាន់លានដុងអោយមូលនិធិ ដើម្បីជនក្រីក្រ និងបណ្ដាកម្មវិធីសុខុមាលភាពសង្គម។ សន្និសិទបានកំណត់ទឹសដៅក្នុងឆ្នាំ 2012 និងបណ្ដាឆ្នាំខាងមុខនេះថា៖ បន្តចលនាប្រជាសាសនិកកាតូលិកវៀតណាម ពង្រីកប្រពៃណីស្នេហាជាតិ ដោយបណ្ដាសកម្មភាពជាក់ស្ដែង ក្នុងពលកម្ម ផលិតកម្ម រៀនសូត្រ និងបំពេញការងារដែរ។ បុព្វជិត Phan Khac Tu នាយករង និងជា អគ្គលេខាធិកានៃគណះកម្មាធិការសាមគ្គីសាសនិកកាតូលិកវៀតណាម បានអោយដឹងថា៖
ដើម្បី ចលនាប្រឡងប្រណាំងស្នេហាជាតិ របស់ប្រជាសាសនិកកាតូលិក អភិវឌ្ឈន៏្យយ៉ាងជ្រាលជ្រៅ នៅគ្រប់ទឹសទី នោះគឺត្រូវយកចិត្តទុកដាក់ដល់ការងារ
ឃោសនាអប់រំយ៉ាងទូលំទូលាយក្នុង ប្រជាសាសនិកកាតូលិក នូវបណ្ដា គោលការណ៏ គោលនយោបាយ របស់បក្ស ច្បាប់របស់រដ្ឋ៕
vov
-VOV