បន្តសម័យប្រជុំមហាសន្និបាត AIPA លើកទី៣៥
|
បន្តសម័យប្រជុំមហាសន្និបាត AIPA លើកទី៣៥ (VOV) |
Vovworld-នារសៀលថ្ងៃទី១៨កញ្ញា គណៈកម្មាធិការថ្លែងការណ៍រួមរបស់មហាសន្និបាតអន្តរសភាអាស៊ានលើកទី៣៥ (AIPA-៣៥) បានដំណើរការពិភាគ្សានិងផ្ដល់មតិទៅលើសេចក្តីថ្លែងការណ៍រួមមុនពេលដាក់ជូនអនុម័តនៅ
សម័យបិទបញ្ចប់។ សេចក្តីថ្លែងការណ៍រួមបានលើកឡើងគ្រប់ខ្លឹមសារ រួមមានការថ្លែងមតិរបស់ប្រធានគណៈប្រតិភូនានា ខ្លឹមសារពិភាគ្សានិងសេចក្តីសំរេចចិត្តដែលបានលើកឡើងនៅគណៈកម្មាធិការសមាជីការ AIPA ជាដើម។ សេចក្តីសំរេចចិត្តរបស់គណៈកម្មាធិការទទួលបន្ទុកបញ្ហានយោបាយគាំទ្រកិច្ចសន្យារបស់អាស៊ានសំដៅបង្កើនការខំប្រឹងប្រែងក្នុងកិច្ចសហប្រតិបត្តិការសន្តិសុខនយោបាយនិងអនុវត្តសហគមន៍សន្តិសុខនយោបាយ (APSC) នាឆ្នាំ២០១៥។ គណៈកម្មាធិការបានសង្កត់ធ្ងន់ជាពិសេសដល់សារៈសំខាន់នៃការរក្សាសន្តិភាព
ស្ថិរភាពសន្តិសុខសុវត្ថិភាពនាវាចរណ៍នៅសមុទ្រខាងកើតនិងអំពាវនាវភាគីទាក់ទិននានាធ្វើការអត់ធ្មត់ដោះស្រាយជំលោះដោយសន្តិវិធី មិនប្រើប្រាស់អំពើរហឹង្សានិងគោរពច្បាប់អន្តរជាតិ៕