បន្តអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាព ដៃគូយុទ្ធសាសលើគ្រប់វិស័យវៀតណាមនិងរុស្ស៊ី
( VOV)_នាយប់ថ្ងៃទី ១១ មិនា ប្រធានរដ្ឋសភាវៀតណាម លោកNguyen Sinh
Hung បានជួបសម្ដែងការគួសមចំពោះ នាយករដ្ឋមន្ត្រី រដ្ឋាភិបាលរុស្ស៊ី លោក Dimitri
Medvedev និងជួបសន្ទនាជាមួយប្រធាន Duma ជាតិរុស្ស៊ី Sergei Naryshkin ។
|
ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung និងនាយករដ្ឋមន្ត្រីរុស្ស៊ី Dimitri Medvedev(internet) |
នៅក្នុងជំនួបជាមួយ នាយករដ្ឋមន្ត្រី Dimitri Medvedev ប្រធានរដ្ឋសភា Nguyen
Sinh Hung បានអះអាងថា÷ រដ្ឋសភាវៀតណាម ជានិច្ចកាលធ្វើអស់ពីកម្លាំងកាយចិត្ត
របស់ ខ្លួន ដើម្បីរក្សារនិងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាព ដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យ ជាមួយរុស្ស៊ី។ ប្រធានរដ្ឋសភា Nguyen Sinh Hung ក៏បានស្នើ ភាគីទាំងពិរត្រូវជំរុញ
ល្បឿនការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី FTA រវាងវៀតណាម
និង សហព័ន្ធរុស្ស៊ី Ccazaxtan និង Belarus ក្នុងរយះពេល២ឆ្នាំខាងមុខនេះ រួមចំណែក
នាំតំលៃប្រាក់ពាណិជ្ជកម្មវៀតណាម-រុស្ស៊ីឡើងចំនួន ៧ ពាន់លានដុល្លារអាមេរិក នា
ឆ្នាំ២០១៥។
រីឯខ្លួនវិញ នាយករដ្ឋមន្ត្រី រដ្ឋាភិបាលរុស្ស៊ី លោក Dimitri Medvedevបានចាត់ទុក
ថា÷ដំណើរទស្សនកិច្ចលើកនេះ របស់ប្រធានរដ្ឋសភា Nguyen Sinh Hung ដើរតួនាទីដ៏
សែន សំខាន់ រួមចំណែកជំរុញទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភា និងប្រជាជននៃប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រី Dimitri Medvedev បានស្នើថា÷ រដ្ឋ សភានៃប្រទេសទាំងពីរ ត្រូវជំរុញខ្លាំងជាងទៀតបណ្ដាសកម្មភាពសហប្រតិបត្តិការ
ផ្លាស់ប្តូរក្នុងការងារនិតិបញ្ញត្តិ ក៏ដូចជាឃ្លាំមើលបណ្ដាកម្មវិធី គំរោងការណ៍សហប្រតិ
បត្តិការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរវៀតណាម និងរុស្ស៊ី។
នៅក្នុងជំនួបសន្ទនាជាមួយ ប្រធាន Duma ជាតិរុស្ស៊ី Sergei Naryshkin ប្រធានរដ្ឋ
សភា Nguyen Sinh Hung បានសម្ដែងនូវក្តីសប្បាយរីករាយ អំពីការចុះហត្ថលេខាលើកិច្ច
សហ ប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និង Duma ជាតិរុស្ស៊ី បង្កើតគ្រិះដ្ឋានគតិយុត្តិ
ក្នុង ការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី ផ្លាសប្តូរបទពិសោធន៍…ជាដើម។ ប្រធាន
រដ្ឋ សភា Nguyen Sinh Hung បានសង្កត់ធ្ងន់ថា÷
“ ខ្ញុំទៅកាន់ប្រទេសរុស្ស៊ី នាំយកទៅនូវមនោសញ្ជេតនាដ៏ជ្រាលជ្រៅ ជាមួយចំ
ណង មិត្តភាព ប្រពៃណីរវាងប្រទេសទាំងពីរ ជាមួយកិច្ចសហប្រតិបត្តិការកាន់ តែអភិ
វឌ្ឍន៍ ពីមួយថ្ងៃទៅមួយថ្ងៃ រវាងប្រទេសទាំងពីរ។ យើងខ្ញុំសប្បាយរីករាយណាស់ ពី
ព្រោះ រុស្ស៊ីជាដៃគូទំនុកទុកចិត្តបំផុតរបស់ប្រទេសវៀតណាម។ ”
រីឯ ប្រធាន Duma ជាតិរុស្ស៊ី Sergei Naryshkin ក៏បានអះអាងដែរថា÷
“ វៀតណាមជាដៃគូទំនុកទុកចិត្តរបស់រុស្ស៊ី និងប្រទេសទាំងពីរបានលើកឡើង ជាទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យ។ Duma ជាតិរុស្ស៊ី មានគណះបក្សចំនួន ៤ ប៉ុន្តែ គណះបក្សទាំងអស់សុទ្ធតែឯកភាពថា÷រុស្ស៊ីត្រូវអភិឌ្ឍន៍និងបើកទូលាយទំ នាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាម លើគ្រប់វិស័យ÷សេដ្ឋកិច្ច នយោបាយ
សង្គម…។ល៕”