បំផុសកម្មវិធី “រួមដៃគ្នាជួយបន្ធូរបន្ថយការឈឺចាប់ពណ៌លឿងទុំឆ្នាំ២០២៤”

(VOVWORLD) - នារសៀលថ្ងៃទី ១៦ ខែកក្កដា នៅទីក្រុងហាណូយ សមាគមជនរងគ្រោះដោយ ជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីនវៀតណាម និងវិបផតថលព័ត៌មាន មនុស្សធម៌ ជាតិ កម្មវិធីសប្បុរសធម៌ MB បានរៀបចំពិធីបំផុសកម្មវិធី “រួមដៃគ្នាជួយបន្ធូរបន្ថយការ ឈឺចាប់ពណ៌លឿងទុំឆ្នាំ ២០២៤” ក្រោមប្រធានបទ "បំភ្លឺអនាគត"។ 

បំផុសកម្មវិធី “រួមដៃគ្នាជួយបន្ធូរបន្ថយការឈឺចាប់ពណ៌លឿងទុំឆ្នាំ២០២៤” - ảnh 1មជ្ឈិមសមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំវៀតណាមនិងសប្បុរសជនប្រគល់អំណោយជូនជនរងគ្រោះ។ (រូបថត៖ VOV)
នេះជាសកម្មភាព ឆ្ពោះទៅការរំលឹកខួបលើកទី៦៣នៃគ្រោះមហន្តរាយពណ៌លឿងទុំនៅវៀតណាម (១០ សីហា ១៩៦១ - ១០ សីហា ២០២៤)។
ក្នុងពិធីបំផុស លោកឧត្តមសេនីយ៍ទោ Nguyen Huu Chinh ប្រធានសមាគមជន រងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin វៀតណាម បានអំពាវនាវថា៖
“ប្រទេសទាំងមូលសព្វថ្ងៃនេះនៅតែមានជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំរាប់លាននាក់។ ពួកគេកើតជំងឺដ៏គ្រោះថ្នាក់ជាច្រើន ដោយការឈឺចាប់ ទាំងផ្លូវកាយ និងផ្លូវចិត្ត។ ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ ត្រូវការការ ចែករំលែក និងការរួមដៃគ្នាពីសង្គមទាំងមូល ដើម្បីជួយបន្ធូរបន្ថយការឈឺចាប់ និង ទុក្ខលំបាករបស់ពួកគេ។ សារនីមួយៗដែលត្រូវបានផ្ញើទៅ នឹងទទួលបានការដឹងគុណ យ៉ាងជ្រាលជ្រៅពីជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ”។
កម្មវិធីរួមដៃគ្នាជួយបន្ធូរបន្ថយការឈឺចាប់ពណ៌លឿងទុំ ត្រូវបានអនុវត្តន៍ក្នុង រយៈពេល ១៣ ឆ្នាំកន្លងមកនេះ ក្នុងមួយឆ្នាំៗទទួលបានសាររាប់ពាន់សារ ស្មើនឹងទឹក ប្រាក់រាប់ពាន់លានដុង។ កាលពីឆ្នាំមុន កម្មវិធីផ្ញើសារ “រួមដៃជួយបន្ធូរបន្ថយការឈឺ ចាប់ពណ៌លឿងទុំ” ទទួលបានថវិកាជាង ៨៤,៣ ម៉ឺនដុល្លារអាមេរិក ដើម្បីជួយសាង សង់ផ្ទះថ្មីចំនួន ១៤ខ្នង; ផ្តល់អំណោយដោយផ្ទាល់ដល់ជនរងគ្រោះជិត ៦០០នាក់; ជួយឧបត្ថម្ភ ថែទាំជនរងគ្រោះនៅមជ្ឈមណ្ឌលគាំពារសង្គមជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ