បំផុសការប្រឡងថតរូបនិងគូរ poster អំពីបរិស្ថាន

បំផុសការប្រឡងថតរូបនិងគូរ poster អំពីបរិស្ថាន - ảnh 1
តំណាងមជ្ឈមណ្ឌលស្រាវជ្រាវអភិវឌ្ឍន៍សុខាភិបាលសហគមន៍ថ្លែងមតិជួយជ្រោមជ្រែងការប្រឡង (រូបថត៖VOV)

(VOVworld) - នាថ្ងៃទី៣០ មិថុនា នៅទីក្រុងហាណូយ អគ្គនាយកដ្ឋានបរិស្ថាន​
ក្រសួងធនធាននិងបរិស្ថានវៀតណាម បានសហការជាមួយអង្គការអភិវឌ្ឍន៍ឧស្សា
ហកម្មអ.ស.ប (UNIDO) និងមូលនិធិបរិស្ថានពិភពលោក (GEF) រៀបចំពិធីបំផុស
ការប្រឡងថតរូបនិងគូរ poster អំពីបរិស្ថាន។ការប្រឡងនេះស្ថិតក្នុងក្របខណ្ឌអនុ
សញ្ញា Stockholm ស្ដីអំពីសារៈជាតិបំពុលសរីរាង្គដែលពិបាករលួយ (POP) ដែលត្រូវ
បានអ.ស.បរៀបចំឡើងនៅប្រទេសជាច្រើនលើពិភពលោក។នេះជា ឱកាសដើម្បី
ជួយឲ្យប្រជាជនយល់ច្បាស់ថែមទៀតអំពីជាតិបំពុលសរីរាង្គដែលពិបាករលួយ
កាកសំណល់គ្រោះថ្នាក់  បណ្ដាដំណោះស្រាយសំរាប់បរិស្ថានអំពីការកាត់បន្ថយ
ប្រើប្រាស់ឡើងវិញ ការកែច្នៃឡើងវិញ និងស្ថានភាពបំពុលបរិស្ថាននាបច្ចុប្បន្ននៅ
វៀតណាម។តាមនោះ រួមចំណែកលើកកំពស់មនសិការសហគមន៍ ជាពិសេសគឺ
ជំនាន់វ័យក្មេងអំពីកិច្ចការពារ រក្សានិងប្រើប្រាស់ធនធានដោយនិរន្តរ ភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ