បំផុសឆ្នាំសាមគ្គីភាពមិត្តភាពវៀតណាម-ឡាវ ឡាវ-វៀតណាម ២០១៧

បំផុសឆ្នាំសាមគ្គីភាពមិត្តភាពវៀតណាម-ឡាវ ឡាវ-វៀតណាម ២០១៧ - ảnh 1
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc (ខាងឆ្វេង)និងនាយករដ្ឋមន្រ្តីលោក​ Thongloun Sisoulith បំផុសឆ្នាំសាមគ្គីភាពមិត្តភាពវៀតណាម-ឡាវ ឡាវ-វៀតណាម ២០១៧ ​ (រូបថត៖VOV)

(VOVworld) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅស.ប.បឡាវ នាថ្ងៃទី
២៦ មេសា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងនាយករដ្ឋមន្រ្តី
ឡាវលោក Thongloun Sisoulith បានអញ្ជើញជាសហអធិបតីពិធីបំផុត ឆ្នាំសាមគ្គីភាព
មិត្តភាពវៀតណាម-ឡាវ ឡាវ-វៀតណាម ២០១៧។នេះជាព្រឹត្តិ ការណ៍សំខាន់មួយ
ក្នុងចំណោមសកម្មភាពរំលឹកខួបលើកទី៥៥ទិវាបង្កើតទំនាក់ ទំនងការទូតនិងលើក
ទី៤០ទិវាចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបតិ្តការវៀតណាម-
ឡាវ។អញ្ជើញថ្លែងមតិនៅទីនេះ នាយករដ្ឋមន្រ្តីឡាវ លោក Thongloun Sisoulith
អះអាងថា ព្រឹត្តិការណ៍ឆ្នាំ សាមគ្គីភាពមិត្តភាពវៀត ណាម-ឡាវ ឡាវ-វៀតណាម
២០១៧ ជាសេចក្ដីប្រកាសចំពោះប្រជាជននៃ ប្រទេសទាំងពីរនិងលើពិភពលោក
ទាំងមូលអំពីអត្ថន័យ សារសំខាន់នៃទំនាក់ ទំនងមិត្តភាពសាមគ្គីភាពពិសេសនិង
កិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យឡាវ-វៀតណាម។
រីឯខ្លួនវិញ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានមាន
ប្រសាសន៍ថា៖
“តាងនាមឲ្យថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ថ្ងៃនេះខ្ញុំនិងនាយក
រដ្ឋមន្រ្តី ឡាវលោក Thongloun Sisoulith សូមបំផុសជាផ្លូវការ ឆ្នាំសាមគ្គីភាពមិត្ត
ភាពវៀត ណាម-ឡាវ ឡាវ-វៀតណាម ២០១៧។ខ្ញុំជឿជាក់ថា ព្រឹត្តិការណ៍នេះ
នឹងទទួល បានជោគជ័យយ៉ាងល្អប្រសើរ រួមចំណែកធ្វើឲ្យទំនាក់ទំនងមិត្តភាព
ប្រពៃណីនិង ចំណងសាមគ្គីភាពពិសេសវៀតណាម-ឡាវឋិតថេរជាអមតៈ”។
នាយករដ្ឋមន្រ្តីទាំងពីររូបជឿជាក់ថា ឆ្នាំសាមគ្គីភាពមិត្តភាពវៀតណាម-
ឡាវ ឡាវ-វៀតណាម ២០១៧ នឹងរួមចំណែកឃោសនា អប់រំយ៉ាងទូលំទូលាយ
អំពី ទំនាក់ទំនងពិសេសរវាងប្រទេសទាំងពីរ ដើម្បីប្រជាជនគ្រប់ស្រទាប់នៃ
ភាគីទាំង ពីរយល់ដឹងយ៉ាងជ្រាលជ្រៅនិងមោទនៈអំពីទំនាក់ទំនងដ៏ស្មោះសរ
វាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ