|
ខេត្ត Bac Giang ត្រូវបានជ្រើសរើសជាដំបន់សំខាន់ក្នុងទូទាំងប្រទេសរៀបចំពិធីបំផុត “បុណ្យតេតដាំដើមឈើដឹងគុណលោកអ៊ំហូជានិច្ចនិរន្ត” និទាឃៈរដូវឆ្នាំម្សាញ់សំរិទ២០១៣ |
VOV-ក្នុងឆ្នាំ២០១៣ ខេត្ត Bac Giang ត្រូវបានជ្រើសរើសជាដំបន់សំខាន់ក្នុង
ទូទាំងប្រទេសរៀបចំពិធីបំផុត “បុណ្យតេតដាំដើមឈើដឹងគុណលោកអ៊ំហូជា
និច្ចនិរន្ត” និទាឃៈរដូវឆ្នាំម្សាញ់សំរិទ២០១៣ ក្នុងនោះស្រុក Yen The ជាកន្លែង
ប្រព្រឹត្តទៅពិធីបំផុស។ ពេលវេលារៀបចំពិធីបំផុសគ្រោងនឹងប្រព្រឹត្តទៅនាព្រឹក
ថ្ងៃទី១៨កុម្ភៈឆ្នាំ២០១៣ (ពោលគឺថ្ងៃទី៩បុណ្យតេតប្រពៃណី) នៅឃុំ Phon Xuong
ស្រុក Yen The។ ពិធីបំផុសបុណ្យតេតដាំដើមឈើសំដៅជំរុញសកម្មភាពឃោសនា
អំពីអត្ថន័យតួនាទីរបស់បុណ្យតេតដាំដើមឈើសំរាប់កម្មាភិបាលបក្ខជនប្រជាជន
និងបង្កើតការស្រុះចិត្តគំនិតសង្គម។
មុននោះនាថ្ងៃទី១៦កុម្ភៈនៅស្រុក Ham Yen ខេត្ត Tuyen Quang បានរៀបចំពិធីបំផុសបុណ្យតេតដាំដើមឈើ “ដឹងគុណលោកអ៊ំហូជានិច្ចនិរន្ត” និទាឃៈរដូវឆ្នាំ
ម្សាញ់សំរិទ២០១៣។ ក្នុងឆ្នាំ២០១៣ Ham Yen ខំប្រឹងប្រែងដាំថ្មីព្រៃប្រមាណ
២០៥០Ha។ ទន្ទឹមនឹងនោះស្រុកបន្តអនុវត្តបណ្ដាដំណោះស្រាយប្រគល់ព្រៃផ្សា
ភ្ជាប់នឹងដីរុក្ខាកម្មចលនាប្រជាជនសកម្មដាំព្រៃគ្រប់គ្រងម៉ត់ចត់ប្រភពពុជដើម
ឈើរុក្ខាកម្មធានាគុណភាព៕