បំផុសយុទ្ធនាការសកម្មភាពដើម្បីលុបបំបាត់អំពើរហឹង្សាចំពោះនារីនិងកុមារី
|
បំផុសយុទ្ធនាការសកម្មភាពដើម្បីលុបបំបាត់អំពើរហឹង្សាចំពោះនារីនិងកុមារី (vietnamplus.vn) |
Vovworld-ដើម្បីជួយជ្រោមជ្រែងទិវាអន្តរជាតិលុបបំបាត់អំពើរហឹង្សាចំពោះ
នារីនិងកុមារី(ទី២៥វិច្ឆិកា) នាព្រឹកថ្ងៃទី២៣វិច្ឆិកានៅទីក្រុងហាណូយបានប្រព្រឹត្ត
ទៅពិធីបំផុសយុទ្ធនាការ ចុរធ្វើសកម្មភាពលុបបំបាត់អំពើរហឹង្សាចំពោះនារីនិង
កុមារ។
ថ្លែងមតិនៅពិធីនេះ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀត
ណាមលោក Nguyen Thien Nhan បានសង្កត់ធ្ងន់ថា៖
“យើងខ្ញុំស្នើរមជ្ឈឹមសមាគមវៀតណាមបន្តម្ចាស់ការសកម្មសហការជាមួយសម្ព័ន្ធ
សមាគមនារីវៀតណាមលាតត្រដាងសកម្មភាពជាក់ស្ដែងសំដៅលើកកំពស់
មនសិការសំរាប់កម្មភិបាលសមាជិការរបស់ខ្លួនអនុវត្តល្អជាងបង្កាប្រឆាំងអំពើរ
ហឹង្សាក្នុងគ្រួសារ កសាងគ្រួសារសុភមង្គល់។យើងជឿជាក់ថា ដោយការខំប្រឹង
ប្រែងរបស់រដ្ឋាភិបាល ស្ថាប័នផ្នែកនិងសង្គមទាំងមូលនឹងទទួលបានលទ្ធផលល្អ
ថែមទៀត រួមចំណែកធ្វើឲ្យគ្រួសារវៀតណាមក្លាយទៅជាគ្រឹះស្ថានសង្គមរឹងមាំ
សំរាប់វៀតណាមអភិវឌ្ឍន៍យ៉ាងលឿនចីរភាពក្នុងសតវត្សទី២១៕”