បំផុសយុទ្ធនាការសម្អាតពិភពលោកឆ្នាំ២០១៤
|
បំផុសយុទ្ធនាការសម្អាតពិភពលោកឆ្នាំ២០១៤(http://baothainguyen.org.vn/) |
(VOV)_ពិធីបំផុសយុទ្ធនាការ៖ ចូរធ្វើសកម្មភាព ដើម្បីបរិស្ថានមួយគ្មានសំរាម បានប្រារព្វឡើង នាព្រឹកថ្ងៃទី ២៤ កញ្ញា នៅខេត្ត Thai Nguyen ( ភាគខាងជើងវៀត ណាម) ដោយក្រសួងធនធាន និងបរិស្ថានវៀតណាម និងស្ថានទូតអូស្ត្រាលីប្រចាំ
នៅវៀតណាមរៀបចំឡើង។ ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រីក្រសួងធនធាននិងបរិ
ស្ថានវៀតណាម លោក Bui Cach Tuyen បានអំពាវនាវអោយបណ្ដាគ្រប់ក្រសួង
ស្ថាប័នអង្គការ បុគ្គល និងអង្គភាពអាជីវកម្ម រួមជាមួយបណ្ដាខេត្ត ទីក្រុងមានសកម្ម
ភាព ជាក់ស្ដែងនានា ដើម្បីការពារបរិស្ថាន។ ទន្ទឹមនឹងនោះ បន្តយកចិត្តទុកដាក់ថែម
ទៀត ចំពោះការងារឃោសនា លើកកំពស់មនសិការ ការយល់ដឹងអំពីកិច្ចការពារ
បរិស្ថាន …លៗ
យុទ្ធនាការធ្វើអោយពិភពលោកស្អាតជាង ត្រូវបានអូស្ត្រាលីបំផុសឡើង នាឆ្នាំ
១៩៩៣ និងបានកម្មវិធីបរិស្ថានអង្គការសហប្រជាជាតិ បំផុសឡើងលើទូទាំងពិភព
លោក នឹងរៀបចំឡើងនាសប្ដាហទី៣ ខែកញ្ញាជាប្រចាំឆ្នាំ។ វៀតណាមចូលរួមយុទ្ធ
នាការនេះចាប់ពីឆ្នាំ ១៩៩៤មក៕