បំពាក់ចំណេះដឹងដល់ស្ត្រី និងកុមារី ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមលើអ៊ីនធឺណិត
(VOVWORLD) - នាថ្ងៃទី ២២ ខែកក្កដា នៅទីក្រុង Ninh Binh នាយកដ្ឋានសន្តិសុខតាមអ៊ីនធឺណិតនិងប្រឆាំងឧក្រិដ្ឋកម្មបច្ចេកវិទ្យាខ្ពស់ នៃក្រសួងនគរបាលវៀតណាម បានសម្របសម្រួលជាមួយទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់សមភាពយេនឌ័រ និងការផ្តល់សិទ្ធិដល់ស្ត្រីនៅវៀតណាម (UN Women) រៀបចំសិក្ខាសាលាក្រោមប្រធានបទ "ស្ត្រី សន្តិភាព និងសន្តិសុខតាមអ៊ីនធឺណិត - លើកកម្ពស់ការយល់ដឹង និងសមត្ថភាពសម្រាប់ស្ត្រី និងកុមារី ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមនៅលើអ៊ីនធឺណិត" ។
សិក្ខាសាលា "ស្ត្រី សន្តិភាព និងសន្តិសុខតាមអ៊ីនធឺណិត - លើកកម្ពស់ការយល់ដឹង និងសមត្ថភាពសម្រាប់ស្ត្រី និងកុមារី ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមនៅលើអ៊ីនធឺណិត"។ រូបថត៖ Kim Thanh/VOV |
ថ្លែងនៅក្នុងសិក្ខាសាលានេះ វរសេនីយ៍ឯក Nguyen Dinh Do Thi អនុប្រធានសេនាធិការ នាយកដ្ឋានសន្តិសុខតាមអ៊ីនធឺណិតនិងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មបច្ចេកវិទ្យាខ្ពស់ នៃក្រសួងនគរបាលវៀតណា បានឲ្យដឹងថា៖ “រដ្ឋាភិបាលវៀតណាមបានចេញឯកសារច្បាប់ រួមទាំងច្បាប់ស្តីពីសន្តិសុខតាមអ៊ីនធឺណិត និងឯកសារណែនាំការអនុវត្តអនុក្រឹត្យស្តីពីការការពារទិន្នន័យផ្ទាល់ខ្លួន; កម្មវិធីសកម្មភាពរបស់រដ្ឋាភិបាលស្តីពីការការពារស្ត្រី និងកុមារ។ ធុរកិច្ចផ្តល់សេវាទូរគមនាគមន៍អ៊ិនធឺណិតក្នុងស្រុក និងបរទេសក៏ដើរតួនាទីយ៉ាងសំខាន់។ ចំពោះធុរកិច្ចនិងអ្នកផ្តល់មាតិកាឌីជីថល ត្រូវមានវិធានការគ្រប់គ្រងខ្លឹមសារដែលពួកគេបង្ហោះនៅលើអ៊ីនធឺណិត ដើម្បីកុំឱ្យប៉ះពាល់ដល់ ឬបង្កគ្រោះថ្នាក់ដល់កុមារ ហើយនៅពេលដែលព័ត៌មានមិនល្អលេចឡើង ធុរកិច្ចទាំងនេះត្រូវតែទទួលខុសត្រូវក្នុងការដកចេញ លុបបំបាត់ និងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយទីភ្នាក់ងារសមត្ថកិច្ច ក្នុងការដោះស្រាយការបំពាន”។
ប្រតិភូចូលរួមសិក្ខាសាលា។ រូបថត៖ Kim Thanh/VOV |
យោងតាម លោកស្រី Gaelle Demolis អ្នកជំនាញកម្មវិធីនិងគោលនយោបាយអភិបាលកិច្ច សន្តិភាព និងសន្តិសុខ នៃការិយាល័យ UN Women ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក បានចាត់ទុកថា ដើម្បីការពារស្ត្រី និងកុមារី គឺចាំបាច់ត្រូវអនុវត្តតាមក្របខ័ណ្ឌច្បាប់។ ទាំងនេះគឺជាអនុសញ្ញាអន្តរជាតិដែលត្រូវបានអនុម័ត ក៏ដូចជាឧបករណ៍ផ្លុវច្បាប់ក្នុងស្រុកផងដែរ៕