បុព្វជិក Moqtada Al Sadr ចាកចេញពីឆាកនយោបាយ
|
បុព្វជិក Moqtada Al Sadr (TTXVN) |
(VOV)_មុនការបោះឆ្នោតរដ្ឋសភានៅអ៊ីរ៉ាក់ រយៈពេល២ខែ បុព្វជិក Moqtada Al Sadr ជាមេដឹកនាំរបស់ចលនានយោបាយមានសិទ្ធិអំណាចជាច្រើន និងជាអ្នកដើរ
តួនាទីដ៏សែន សំខាន់ក្នុងសម័យកាលបង្កើតរដ្ឋអៀរាក់ បន្ទាប់ពីរបប Saddam Husein បានប្រកាសថានឹងចាក់ចេញពីឆាកនយោបាយ។ បុព្វជិក Moqtada Al Sadr ក៏បាន
អោយ ដឹងថា៖ នឹងបិទទ្វារាល់ខុទ្ទកាល័យនយោបាយ លើកលែងតែការិយាល័យ
ដែលទាក់ទិនដល់បញ្ហាផលប្រយោជន៍សង្គម ការផ្សព្វផ្សាយ និងអប់រំ។ នាបច្ចុប្បន្ន
ចលនារបស់ បុព្វជិក Moqtada Al Sadr បានកាន់អាសនះចំនួន៦ក្នុងគណរដ្ឋមន្ត្រីនិង អាសនះចំនួន៤០ ក្នុងរដ្ឋសភា។ តាមផែនការ អៀរាក់នឹងអនុវត្តការបោះឆ្នោត
សកល នាថ្ងៃទី ៣០ មេសា ឆ្នាំ ២០១៤ និងព្រឹត្តិការណ៍នេះត្រូវបានចាត់ទុកជាការ សាកល្បងមួយ ក្នុងពេលដែលប្រទេសនេះកំពុងធ្លាក់ចូលក្នុងវិបត្តិនយោបាយ និង
អំពើហឹង្សារ ប្រព្រឹត្តទៅយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីពេលដែលអាមេរិកដកទ័ពចេញនាខែធ្នូ ឆ្នាំ ២០១១មក៕