ប្រកាសកម្មវិធីរំលឹកខួបលើកទី៤០ទិវាបង្កើតទំនាក់ទំនងការទូតអង់គ្លេស-វៀតណាម
(VOVworld)-នាយប់ថ្ងៃទី១៤មករា ស្ថានកុងស៊ុលអង់គ្លេសប្រចាំនៅទីក្រុងហូជី
មិញបានរៀបចំពិធីប្រកាសកម្មវិធីរំលឹកខួបអនុស្សាវរីយ៌លើកទី៤០ទិវាទំនាក់ទំ
នងការទូតរវាងអង់គ្លេសនិងវៀតណាម។ នេះជាព្រឹត្តការណ៌សំដៅចាប់ផ្តើម រាល់សកម្មភាពដែលនឹងប្រព្រឹតទៅពេញក្នុងឆ្នាំ២០១៣នេះនៅប្រទេសទាំងពីរ
។លេចធ្លោ គឺវេទិការអប់រំអន្តរជាតិនៅអង់គ្លេស សប្តាហ៌បង្ហាញ់ម៉ូតLondon មហោស្របភាពយន្តអង់គ្លេសនៅវៀតណាមនិងមានសកម្មភាពជាច្រើនទៀត។
លោក Douglas Barnes អគ្គកុងស៊ុលនៃចក្រភពអង់គ្លេស ប្រចាំនៅទីក្រុងហីជី
មិញ បានឲ្យដឹងថា៖
"ឆ្នាំនេះក៏ជាឆ្នាំរំលឹកខូបអនុស្សាវរីយ៌គំរប់១០០ឆ្នាំទិវាលោកប្រធានហូជី
មិញទៅកាន់ក្រុងLondon។ នៅសណ្ឋាគារ Carlton នៅមានផ្លាក់បៃតង១ដែល គូសសញ្ញាកន្លែងលោកប្រធានហូជីមិញដែលធ្វើការ។ឆ្លងតាមពេលវេលាទំនាក់ទំនងរវាងប្រទេសយើងទាំងពីរកាន់តែបានបង្កើនពីមួយថ្ងៃទៅ១ថ្ងៃ។ប្រទេស
យើងទំាងពីរបានឈានចូលឆ្នាំទី៣នៃកិច្ចព្រមព្រៀងដៃគូយុទ្ធសាស្រ្ត ដែល រដ្ឋាភិបាលអង់គ្លេសនិងវៀតណាមបានចុះហត្ថលេខានាឆ្នាំ២០១០។ ដោយ
ហេតុ នេះ យើងរៀបចំរំលឹកខួបលើកទី៤០ទិវាងបង្កើតទំនាក់ទំនងការទូត
ដើម្បីឆ្ពោះទៅអនាគត១ពោះពេញទៅដោយជោគជ័យ”៕