ប្រកាសរបាយការណ៍បរិស្ថានជាតិ២០១៤ដោយប្រធានបទបរិស្ថានជនបទ
|
ប្រកាសរបាយការណ៍បរិស្ថានជាតិ២០១៤ដោយប្រធានបទបរិស្ថានជនបទ (VOV) |
Vovworld-នាថ្ងៃទី២៤មិថុនានៅក្រុងហាណូយក្រសួងធនធាននិងបរិស្ថាន
វៀតណាមបានរៀបចំពិធីប្រកាសរបាយការណ៍បរិស្ថានជាតិ២០១៤ដោយ
ប្រធានបទ បរិស្ថានជនបទ សំដៅផ្គត់ផ្គង់គំនូរទូទៅអំពីស្ថានភាពបរិស្ថានជនបទ
វៀតណាមក្នុងអំឡុង៥ឆ្នាំកន្លងមក។ របាយការណ៍បាននាំចេញការវាយតំលៃអំពី
ការងារគ្រប់គ្រងនិងការពារបរិស្ថានជនបទសំណើរដំណោះស្រាយសំដៅលើក
កំពស់ប្រសិទ្ធិភាពកិច្ចការគ្រប់គ្រងទប់ទល់បង្កាកាត់បន្ថយការបំពូលកែលំអរលើក
កំពស់គុណភាពបរិស្ថានជនបទនិងធានាគោលដៅកសាងជនបទថ្មីនៅវៀតណាម។
៦៧%នៃចំនួនប្រជាជនវៀតណាមដែលរស់នៅជនបទកំពុងរងសម្ភាធពីសកម្ម
ភាពផលិតកម្មនិងរស់នៅរបស់ប្រជាជនក្នុងដំបន់។ ចំពោះស្ថានភាពនេះក្រសួង
ធនធាននិងបរិស្ថានបាននាំចេញសំណើរមួយចំនួនជាមួយរដ្ឋសភារដ្ឋាភិបាលនិង
ចំពោះដំបន់នានាមានចរិតលក្ខណៈកំណត់ទិសដៅត្រូវបានបញ្ជាណែនាំនិងអនុវត្ត
នាពេលខាងមុខ៕