ប្រគុំតន្ត្រីរំលឹកវិញ្ញាក្ខ័ន្ធតន្ត្រីករ Nguyen Thien Dao
|
ទិដ្ឋភាពនៃពិធី |
(VOVworld)-នាថ្ងៃទី២០វិច្ឆិកា សមាគមជនវៀតណាមនៅបារាំងបានរួមសហការ
ជាមួយមជ្ឈមណ្ឌលវប្បធម៌វៀតណាមនិងស្ថានទូតវៀតណាមប្រចាំនៅបារាំង
រៀបចំ ពិធីប្រគុំតន្ត្រីរំលឹកខួបលើកទី១នៃទិវាមរណភាពរបស់តន្ត្រីករ Nguyen
Thien Dao ។ថ្លែង មតិក្នុងពិធី ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំង លោក
Nguyen Ngoc Son បាន សង្កត់ធ្ងន់ថា អតីតតន្ត្រីករ Nguyen Thien Dao ជាតន្ត្រីករ
មួយរូបមានទេពកោសល្យ កេរិ៍ឈ្មោះរបស់លោកជាមោទនភាពរបស់សហគមន៍
ជនវៀតណាមនៅបារាំង។ លោក Nguyen Ngoc Son បានឲ្យដឹងថា៖
“អាចនិយាយបានថា វណ្ណកម្មទាំងអស់របស់លោកសុទ្ធតែពោរពេញទៅដោយ
ព្រលឹងជាតិនិងមានចរិតលក្ខណៈមនុស្សសាស្ត្រ ស្ងើចសរសើមនុស្សសុច្ចរិតដែល
តស៊ូឲ្យឧត្តមគតិឧត្តុងឧត្តមនិងឆ្ពោះទៅជីវភាពរស់នៅមួយយុត្តិធម៌និងសន្តិភាព។
វណ្ណកម្មទាំងអស់របស់លោកតែងតែមានការរួមបញ្ចូលរវាងវប្បធម៌ខាងកើតជាមួយ
វប្បធម៌ខាងលិច។ លោកជាកូនបុត្រវៀតណាមមួយនាក់មានការរួមចំណែកធំធេង
ក្នុងការ បណ្តុះបណ្តាលទេពកោសល្យតន្ត្រីសម្រាប់ប្រទេសជាតិ អ្នកដែលប្រើតន្ត្រី
ដើម្បីផ្សព្វ ផ្សាយប្រវត្តិសាស្ត្រវៀតណាម វប្បធម៌ប្រពៃណីរបស់វៀតណាមទៅដល់
ពិភពលោក”៕