ប្រគល់មេដាយមិត្តភាពចំពោះលោក Bob Roberts ប្រធានអង្គការ Glocal Ventures ( GVI)
(VOV)_នាថ្ងៃទី២១ ធ្នូ នៅទីក្រុងហាណូយ ទទួលការប្រគល់សិទ្ធិពីប្រធានរដ្ឋវៀតណាម សម្ព័ន្ធសមាគមបណ្ដាអង្គការមិត្តភាពវៀតណាម បានរៀបចំពិធីប្រគល់
ជូនមេដាយ មិត្តភាពជូនចំពោះលោក Bob Roberts ប្រធានអង្គការ Glocal Ventures
( GVI)។ ប្រធានសម្ព័ន្ធសមាគមបណ្ដាអង្គការមិត្តភាពវៀតណាម លោក Vu Xuan
Hong បានសង្កត់ធ្ងន់ថា៖ នេះគឺជារង្វាន់ដ៏ថ្លៃថ្លារបស់វៀតណាម ដើម្បីកត់សម្គាល់
នូវការរួមវិភាគទានរបស់លោក Bob Roberts ចំពោះសកម្មភាពមនុស្សធម៌ និងជំ
រុញទំនាក់ទំនងមិត្តភាព រវាងវៀតណាម និងអាមេរិក។ ចាប់ពីពេលមកទស្សនាវៀត
ណាម លើកដំបូង ក្នុងឆ្នាំ១៩៩៥មក លោក Bob Roberts បានរៃអង្គាសទឹកប្រាក់ជាង៣,៥លានដុល្លាអាមេរិក ជួយឧបត្ថម្ភជនក្រីក្រនៅវៀតណាម។
|
លោក Bob Roberts នៅខាងឆ្វេង |
ថ្លែងមតិនៅទីនេះ លោក Bob Roberts បានចែករំលែកនូវបណ្ដាមនោសញ្ជេត
នាដ៏ល្អរបស់ខ្លួន ចំពោះទឹកដី និងមនុស្សវៀតណាម។ចាប់ពីឆ្នាំ ១៩៩៥មក លោក
និងគ្រួសារ បានមានសកម្មភាពជាច្រើន ដើម្បីរឹតបណ្ដឹងចំណងមិត្តភាពរវាងប្រ
ជាជនអាមេរិកនិងវៀតណាម៕