ប្រគល់មេដាយអនុស្សាវរីយ៍ជូនអគ្គកុងស៊ុលជប៉ុនប្រចាំនៅទីក្រុងហូជីមិញ
|
ប្រគល់មេដាយអនុស្សាវរីយ៍ជូនអគ្គកុងស៊ុលជប៉ុនប្រចាំនៅទីក្រុងហូជីមិញ(vov) |
(VOV)_នាព្រឹកថ្ងៃទី ២៨ កុម្ភះ នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម)
បានប្រព្រឹត្តទៅពិធីប្រគល់ជូនមេដាយអនុស្សាវរីយ៍៖ ដើម្បីសន្តិភាព មិត្តភាពរវាង
បណ្ដាជនជាតិ នៃសម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាម ជូនលោក Hida Marumitsu អគ្គកុងស៊ុលជប៉ុនប្រចាំនៅទីក្រុងហូជីមិញ។ថ្លែងមតិនៅទីនេះ លោក Hida Marumitsu បានអោយដឹងថា៖
“ ក្នុងប៉ុន្មានឆ្នាំជិតៗនេះ ទំនាក់ទំនងមិត្តភាពរវាងជប៉ុននិងវៀតណាម
អភិវឌ្ឍន៍ដ៏ល្អប្រសើរ ។ ក្នុងរយៈពេលបំពេញបេសកកម្មនៅទីក្រុង ខ្ញុំមានឱកាសទៅ បំពេញការងារនៅខេត្តផ្សេងៗ និងបានឃើញថា៖ប្រជាជនបានយកចិត្តទុកដាក់និង កាន់តែស្រឡាញ់ប្រទេសជប៉ុនពីមួយថ្ងៃទៅមួយថ្ងៃ ។ ការយល់ដឹងរវាងប្រជាជន
នៃប្រទេស ទាំងពីរកាន់តែស៊ីជំរៅថែមទៀត។ ខ្ញុំស្រឡាញ់វៀតណាម និងនេះគឺជាស្រុកកំណើតទីពីររបស់ខ្ញុំហើយ៕”