|
ប្រគល់រង្វាន់ជូនបេក្ខជន |
(VOVworld) - នាយប់ថ្ងៃទី២៨ ធ្នូ នៅរដ្ឋធានីហាណូយ មជ្ឈឹមសម្ព័ន្ធសមាគមន៍
យុវជនវៀតណាមបានសហការជាមួយក្រសួងព័ត៌មាននិងផ្សព្វផ្សាយរៀបចំពិធី
ប្រគល់រង្វាន់ការប្រឡងក្រោមប្រធានបទ “យុវជន និស្សិតវៀតណាមនៅឯបរទេស
ជាមួយភារកិច្ចការពារអធិបតេយ្យភាពកោះសមុទ្រវៀតណាម”។គណៈចាត់តាំង
ទទួលបានស្នាដៃចំនួន២០២ដែលត្រូវបានផ្ញើពីប្រទេសជាច្រើនលើពិភពលោកដូច
ជាអាមេរិក អង់គ្លេស បារាំង ចិន កូរ៉េខាងត្បូង ជាដើម។ថ្លែងមតិនៅទី នេះ លោក
Truong Minh Tuan រដ្ឋមន្រ្តីក្រសួងព័ត៌មាននិងផ្សព្វផ្សាយបានសង្កត់ ធ្ងន់ថា៖
“ចំពោះមុខបម្រែបម្រួលដ៏ស្មុគស្មាញនៅសមុទ្រខាងកើតនាបច្ចុប្បន្ន យុវជន
វៀតណាមម្នាក់ៗត្រូវលើកកំពស់ស្មារតីប្រុងប្រយ័ត្ន យល់ច្បាស់និងត្រឹមត្រូវអំពី
ទស្សនៈរបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋស្ដីអំពីការដោះស្រាយបញ្ហា
នៅសមុទ្រខាងកើត។មិនទុកឲ្យកម្លាំងអមិត្ត មុខសញ្ញាអាក្រក់ធ្វើការញុះ ញង់
បង្កអស្ថិរភាពសង្គម បំបែកបំបាក់ផែនមហាសាមគ្គីជាតិ។តាមនោះប្ដេជ្ញាចិត្តរក្សា
បរិយាកាសសន្តិភាព ស្ថិរភាពដើម្បីជំរុញឲ្យប្រទេសជាតិកាន់តែ ធ្វើសមាហរណ
កម្មនិងអភិវឌ្ឍន៍”។
រង្វាន់លេខ១នៃការប្រឡងឆ្នាំនេះគឺបានទៅលោក Nguyen Dinh Phu និង
លោក Le Quoc Chien នៃសមាគមន៍យុវជន និស្សិតវៀតណាមនៅអាមេរិក ដោយ
ស្នាដៃ ក្រោមចំណងជើងថា “កសាងប្រព័ន្ធព័ត៌មាន ទិន្នន័យអំពីកោះសមុទ្រ
វៀតណាម”៕