ប្រគល់សារមន្ទីកងកម្លាំងប្រដាប់អាវុធរុស្ស៊ី:ទង់ប្តេជ្ញាជ័យជំនះ
(VOV)_នាថ្ងៃទី ២៨សីហា នៅទីក្រុងមូស្គូវ បានប្រព្រឹត្តទៅពិធីប្រគល់÷” ទង់ប្តេជ្ញា
ជ័យជំនះ ” របស់កងទ័ពប្រជាជនវៀតណាម សំរាប់សារមន្ទីមជ្ឈឹម នៃបណ្ដាកង កម្លាំង ប្រដាប់អាវុធរុស្ស៊ី។ ថ្លែងមតិនៅទីនេះ លោក Alecsander Nikonov នាយកសារមន្ទីររុស្ស៊ី បានសម្ដែងនូវការរំភើប ចិត្ត ដ៏ធំធេងរបស់ខ្លួនចំពោះការយកចិត្តទុកដាក់ របស់ វៀតណាមនិយាយរួម និងកងទ័ពប្រជាជនវៀតណាមនិយាយដោយឡែក ចំពោះរុស្ស៊ី
និងចាត់ទុកថា÷នេះគឺជានិមិត្តរូបរស់រវើកនៃចំណងសាមគ្គីភាព ជិតស្និទ្ធ ប្រពៃណីរវាង ប្រជាជននិងកងទ័ពនៃប្រទេសទាំងពីរ។
” ទង់ប្តេជ្ញាជ័យជំនះ ” ជានិមិត្តរូបដ៏ថ្លៃថ្នូររបស់កងទ័ពប្រជាជន វៀតណាមនិង ជាទង់កត់ត្រានូវរាល់ស្នាដៃភ្លឺស្វាងរបស់បណ្ដាអង្គភាព កងទ័ពប្រជាជនវៀតណាម ក្នុងបុព្វហេតុប្រយុទ្ធការពារមាតុប្រទេស៕