បារាំង អាល្លឺម៉ង់ដាស់តឿនការអនុវត្តដំណោះស្រាយសន្តិភាពនៅប៉ែកខាងកើត អ៊ុយក្រែន
(VOVWORLD) - នាថ្ងៃ២៣ ធ្នូ ប្រធានាធិបតីបារាំងលោក Emmanuel Macron និងអធិការបតី អាល្លឺម៉ង់លោកស្រី Angela Merkel បានដាស់តឿនឲ្យភាគីនានាក្នុងជំលោះនៅ ប៉ែកខាងកើតអ៊ុយក្រែន អនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ដែលត្រូវបានចុះហត្ថ លេខាកាលពីឆ្នាំ២០១៥យ៉ាងឆាប់បំផុតដែលអាចធ្វើបាន។
ប្រធានាធិបតីបារាំងលោក Emmanuel Macron និងអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel ក្នុងជំនួបនាថ្ងៃទី១៩ តុលា នៅទីក្រុង ព្រុចស៊ែល (រូបថត៖ AFP/TTXVN) |
ក្នុងសេចក្ដីថ្លែង ការណ៍រួម ថ្នាក់ដឹកនាំទាំង២រូបចាត់ទុកថា គ្មានរបៀបណាដែលអាចជំនួសឲ្យ ដំណោះស្រាយសន្តិភាពបានឡើយ ព្រមទាំងអំពាវនាវឲ្យភាគីទាំងអស់ដាក់ចេញវិធានការ ជាភ្លាមមួយរំពេចសំដៅដោះស្រាយស្ថានការណ៍សន្តិសុខអស្ថិរភាពនាបច្ចុប្បន្ន៕