បារាំងជូនដំណឹងអំពីវិធានការប្រឆាំងភេរវកម្មថ្មីបន្ទាប់ពីការវាយប្រហារនៅទីក្រុងបារីស

(VOV)_ប្រធានាធិបតីបារាំង លោក Francois Hollande បានអោយដឹង​ថា៖ ​បារាំងនឹង
ជូនដំណឹងអំពីបណ្ដាវិធានការប្រឆាំងភេរវកម្មថ្មី នាថ្ងៃទី២១ មករា ​ដើម្បីការពារប្រ
ជាពលរដ្ឋប្រទេសនេះ ក៏ដូចជាបង្កើនបណ្ដាវិធានការឃ្លាំងមើលសមាសភាពជ្រុល
និយម បន្ទាប់ពីការវាយប្រហារនានាដែលបានកើតមានឡើងនា​ពេលថ្មីៗនេះ។ 


លោក Francois Hollande បានអោយដឹងថា៖ ​គោលដៅ​របស់​វិធានការថ្មី​នេះ គឺ
ដើម្បីបង្កើនប្រសិទ្ធិភាពគួបផ្សុំ​ជាមួយ វិធានការនានាដែលមានស្រាប់នា​បច្ចុប្បន្ន 
ដើម្បីការពារប្រជាពលរដ្ឋបារាំង។ 

បារាំងជូនដំណឹងអំពីវិធានការប្រឆាំងភេរវកម្មថ្មីបន្ទាប់ពីការវាយប្រហារនៅទីក្រុងបារីស - ảnh 1
ប្រធានាធិបតីបារាំង លោក Francois Hollande

          នាពេលនោះ បាតុកម្មបានកើតមានឡើងជាបន្តបន្ទាប់នៅប្រទេសឥស្លាម​ជា
ច្រើន និងទ្វីបអាហ្វ្រិក ដើម្បីប្រឆាំងជំទាសទស្សនាវដ្តី Charlia Bebdo ដោយបន្ត
ចេញផ្សាយរូបគំនូរសំណើចអ្នក ទស្សទាយ Mohammad ។ ប្រតិកម្មចំពោះ​រលក
បាតុកម្មរបស់ប្រជាជននៅប្រទេសជាច្រើនលើពិភពលោក ប្រធានាធិបតីលោក 
Francois Hollande បានអះអាងថា៖ បារាំងមានគោលការណ៍ ​តំលៃត្រូវបានគោរព 
ហើយក្នុងនោះគឺសិទ្ធិសេរីភាពខាងនិយាយស្ដី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ