បារាំងលុបចោលរាល់ពិធីបុណ្យក្នុងរដូវក្តៅដើម្បីធានាសន្តិសុខ
|
បារាំងលុបចោលរាល់ពិធីបុណ្យក្នុងរដូវក្តៅដើម្បីធានាសន្តិសុខ (VNA) |
(VOVworld) – ការធានាសន្តិសុខសំរាប់បណ្ដាព្រឹត្តិការណ៍វប្បធម៌និងកីឡាដូចជា
ពិធីបុណ្យបាញ់កាំជ្រួចផ្កាកម្មវិធីតូរ្យតន្ត្រីនិងការរាំរបាំនៅទីកន្លែងសាធារណៈ
ដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងរដូវក្តៅនេះជាបញ្ហាដែលរដ្ឋអំណាចក្រុងខេត្ត
បារាំងកំពុងប្រឈមមុខបន្ទាប់ពីរាល់ការវាយប្រហារភេរវកម្មបានកើតមាន
ឡើងនៅប្រទេសនេះ។ នាបច្ចុប្បន្ន ទីក្រុងជាច្រើនប៉ែកអាគ្នេយ៍បារាំងបាន
លុបចោល បណ្ដាសកម្មភាពនេះ ក្នុងពេលនោះ តំបន់ដទៃជ្រើសរើសវិធាន
ការបង្កើន សន្តិសុខដើម្បីរក្សាសកម្មភាពរបស់ខ្លួន។ រដ្ឋមន្ត្រីការពារជាតិបារាំង
លោក Jean Yves Le Drian បានប្រកាសថា៖ ដោយសារ ប្រទេសបារាំងកំពុង
ស្ថិតក្នុង ស្ថានភាពសង្គ្រាម ដោយហេតុនេះ នៅពេលវេលាជាក់ស្តែង ប្រសិនបើ
លក្ខ័ណសន្តិសុខមិនធានាបានឡើយ នោះគឺសកម្មភាពគប្បីលុបចោល។ ក្រៅ
ពីនោះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោក Bernard Cazeneuve បានឲ្យដឹង
ថា៖ ស្ថាប័នេះបានអនុវត្តសកម្មភាពធានាសន្តិសុខជាច្រើនលើទូទាំង ប្រទេស
បារាំង ព្រមទាំង ដាក់ពង្រាយកំងកំលាំងផ្ទុកបំរងប្រយុទ្ធឡើងដល់ ៣ ម៉ឺន
នាក់ រួមជាមួយបន្តអនុវត្តកម្មវិធីប្រឆាំងភេរវកម្ម Sentinelle ក្នុងអំឡុងរដូវក្តៅ
ផងដែរ៕